១០. ទណ្ឌវគ្គ
១២៩. សព្វេ តសន្តិ ទណ្ឌស្ស, សព្វេ ភាយន្តិ មច្ចុនោ;
អត្តានំ ឧបមំ កត្វា, ន ហនេយ្យ ន ឃាតយេ។
សត្វទាំងឡាយគ្រប់ប្រាណ តែងតក់ស្លុតនឹងអាជ្ញា សត្វទាំងឡាយ តែងខ្លាចចំពោះសេចក្ដីស្លាប់់់គ្រប់ៗរូប បុគ្គលគួរធ្វើខ្លួនអោយជាឧបមា ហើយមិនគួរប្រហារ ដោយខ្លួនឯង មិនគូរប្រើ គេអោយប្រហារឡើយ។
អត្តានំ ឧបមំ កត្វា, ន ហនេយ្យ ន ឃាតយេ។
សត្វទាំងឡាយគ្រប់ប្រាណ តែងតក់ស្លុតនឹងអាជ្ញា (ព្រោះថា)ជីវិតជាទីស្រឡាញ់របស់សត្វទាំងពួង បុគ្គលគួរធ្វើខ្លួនអោយជាឧបមា ហើយមិនគួរប្រហារដោយខ្លួនឯង មិនគួរប្រើគេប្រហារឡើយ។
អត្តនោ សុខមេសានោ, បេច្ច សោ ន លភតេ សុខំ។
ជនណាស្វែងរកសេចក្ដីសុខដើម្បីខ្លួន តែបៀតបៀនសត្វទាំងឡាយ ដែលប្រាថ្នាសេចក្ដីសុខ ដោយអាជ្ញា ជននោះលះលោកនេះទៅហើយ នឹងមិនបានសេចក្ដីសុខឡើយ។
អត្តនោ សុខមេសានោ, បេច្ច សោ លភតេ សុខំ។
ជនណាស្វែងរកសេចក្ដីសុខដើម្បីខ្លួន មិនបៀតបៀនសត្វទាំងឡាយ អ្នកដែលប្រាថ្នាសេចក្ដីសុខដោយអាជ្ញា ជននោះលះលោកនេះទៅហើយ រមែងបានសេចក្ដីសុខ។
ទុក្ខា ហិ សារម្ភកថា, បដិទណ្ឌា ផុសេយ្យុ តំ។
អ្នកកុំនិយាយពាក្យអាក្រក់នឹងអ្នកណាមួយឡើយ ជនទាំងឡាយដែលអ្នកស្ដីថាអោយហើយ គេគប្បីស្ដីថាតបមកអ្នកវិញ ព្រោះថាការពោលពាក្យប្រណាំងប្រជែង ជាហេតុនាំអោយកើត ទុក្ខ ការតស៊ូទាំងឡាយគប្បីប៉ះពាល់នូវអ្នក។
ឯស បត្តោសិ និព្វានំ, សារម្ភោ តេ ន វិជ្ជតិ។
បើអ្នកធ្វើខ្លួនមិនអោយញាប់ញ័រដូចរគាំងដែលចៀរមាត់ចេញហើយ(រមែងមិនលាន់ឮសូរ)ដូច្នោះ អ្នកនុ៎ះជាបុគ្គលដល់នូវព្រះនិព្វាន ការប្រណាំងប្រជែងមិនមានដល់អ្នក។
ឯវំ ជរា ច មច្ចុ ច, អាយុំ បាជេន្តិ បាណិនំ។
គង្វាលគោរមែងកៀងគោទៅកាន់ទីគោចរដោយអាជ្ញា ដូចម្ដេចមិញ ជរានិងមច្ចុតែងកៀងអាយុរបស់សត្វទាំងឡាយដូច្នោះឯង។
សេហិ កម្មេហិ ទុម្មេធោ, អគ្គិទឌ្ឍោវ តប្បតិ។
បុគ្គលមិនមានប្រាថ្នា កាលធ្វើអំពើអាក្រក់ រមែងមិនភ្ញាក់ខ្លួន លុះកាលជាខាងក្រោយ ទើបក្ដៅ ក្រហាយ ដោយសារកម្មរបស់ខ្លួនដូចត្រូវភ្លើងឆេះ។
ទសន្នមញ្ញតរំ ឋានំ, ខិប្បមេវ និគច្ឆតិ។
គរុកំ វាបិ អាពាធំ, ចិត្តក្ខេបំ វ បាបុណេ។
១៣៩. រាជតោ វា ឧបសគ្គំ , អព្ភក្ខានំ វ ទារុណំ;
បរិក្ខយំ វ ញាតីនំ, ភោគានំ វ បភង្គុណំ។
១៤០. អថ វស្ស អគារានិ, អគ្គិ ឌហតិ បាវកោ;
កាយស្ស ភេទា ទុប្បញ្ញោ, និរយំ សោ ឧបបជ្ជតិ ។
បុគ្គលណាប្រទូស្ដដោយអាជ្ញា ចំពោះបុគ្គលទាំងឡាយ ដែលមិនមានអាជ្ញា មិនប្រទូស្ដបុគ្គលនោះ រមែងដល់នូវហេតុនៃសេចក្ដីទុក្ខ ណាមួយក្នុងហេតុ១០យ៉ាងដោយទាន់ហន់ គឺគប្បីដល់ នូវវេទនាដ៏អាក្រក់១ សេចក្ដីវិនាសទ្រព្យ១ បែកធ្លាយសរីរៈ១ អាពាធជាទម្ងន់១ ក្រឡកចិត្ត(ឆ្កួត)១ រឹបជាន់អំពីសេ្ដច១ ពោលពាក្យបង្កាប់ដ៏អាក្រក់១ អស់ពួកញាតិរលីង១ ពុកផុយភោគសម្បតិ្ដទាំងឡាយ១ ទាំងភ្លើងនឹងឆេះបំផ្លាញនូវផ្ទះរបស់បុគ្គលនោះ១ បុគ្គលមិន មានប្រាជ្ញានោះ លុះបែកធ្លាយរាងកាយ រមែងកើតក្នុងនរក។
រជោជល្លំ ឧក្កុដិកប្បធានំ, សោធេន្តិ មច្ចំ អវិតិណ្ណកង្ខំ។
ការប្រព្រឹត្តិអាក្រាតកាយ ទុកសក់ ដេកលើភក់ មិនបរិភោគបាយ ដេកលើផែនដី ប្រឡាក់ខ្លួនដោយធុលី ព្យាយាមអង្គុយប្រហោង មិនជម្រះសត្វដែលមិនទាន់ឆ្លងផុតសេចក្ដីសង្ស័យបានទេ។
បើបុគ្គលណាមានខ្លួនប្រដាប់ស្អិតស្អាងហើយ(ដោយគ្រឿងអម្ពរ) តែគប្បីប្រព្រឹត្តិស្មើ អ្នកស្ងប់រម្ងាប់ ទូន្មាន(ឥន្ទ្រិយ)ជាបុគ្គលទៀង(ចំពោះមគ្គផល)អ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ទម្លាក់ចោលនូវ អាជ្ញាក្នុងសត្វទាំងពួងចេញហើយ បុគ្គលនោះហៅថាព្រាហ្មណ៍ក៏បាន ថាសមណៈក៏បាន ថា ភិក្ខុក៏បាន។
យោ និទ្ទំ អបពោធេតិ , អស្សោ ភទ្រោ កសាមិវ។
បុរសអ្នកកំចាត់បង់នូវអកុសលវិតក្កៈ ដោយសេចក្ដីខ្មាស់បាប មានតិចក្នុងលោក បុគ្គលណាបន្ទោបង់នូវការដេកលក់ ដូចសេះល្អខ្លាចព្រោះរំពាត់ បុរសនោះរកបានដោយក្រក្នុងលោក។
សទ្ធាយ សីលេន ច វីរិយេន ច, សមាធិនា ធម្មវិនិច្ឆយេន ច;
សម្បន្នវិជ្ជាចរណា បតិស្សតា, ជហិស្សថ ទុក្ខមិទំ អនប្បកំ។
សេះល្អដែលនាយសារថីទូន្មាន ដោយរំពាត់ តក់ស្លុតយ៉ាងណា អ្នកទាំងឡាយ ចូរជាបុគ្គលមានព្យាយាម មានសេចក្ដីតក់ស្លុតយ៉ាងនោះឯង បើអ្នកទាំងឡាយ ប្រកបព្រមដោយសទ្ធាផង សីលផង ព្យាយាមផង សមាធិផង ធម្មវិន័យផង ជាអ្នកមានវិជ្ជានិងចរណៈដ៏បរិបូណ៌ មានស្មារតីដំកល់មាំ រមែងលះបង់ទុក្ខ មានប្រមាណច្រើននេះ មិនខាន។
ទារុំ នមយន្តិ តច្ឆកា, អត្តានំ ទមយន្តិ សុព្វតា។
ធម្មតាអ្នកបង្ហូរ តែងបង្ហូរទឹក អ្នកធ្វើព្រួយ តែងពត់ព្រួញ(អោយត្រង់) អ្នកចាំងតែងចាំងឈើ អ្នកមានវត្តល្អ តែងទូន្មានខ្លួន។
No comments:
Post a Comment