នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
១. យមកវគ្គ
មនសា ចេ បទុដ្ឋេន, ភាសតិ វា ករោតិ វា;
តតោ នំ ទុក្ខមន្វេតិ, ចក្កំវ វហតោ បទំ។
ធម៌ទាំងឡាយមានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត (មានចិត្តធំ) សម្រេចអំពីចិត្ត បើបុគ្គលមានចិត្តត្រូវទោសប្រទូស្ដហើយ ពោលក្ដី ធ្វើក្ដី(នូវទុច្ចរិត) ព្រោះទុច្ចរិតទាំងនោះ ទុក្ខ រមែងជាប់តាមបុគ្គលនោះទៅ ដូចកង់រទេះវិលតាមដានជើងគោដែលកំពុងអូសទៅ។
មនសា ចេ បសន្នេន, ភាសតិ វា ករោតិ វា;
តតោ នំ សុខមន្វេតិ, ឆាយាវ អនុបាយិនី ។
ធម៌ទាំងឡាយមានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចអំពីចិត្ត បើបុគ្គលមានចិត្តជ្រះថ្លាហើយ ពោលក្ដី ធ្វើក្ដី (នូវសុចរិត) ព្រោះសុចរិតទាំងនោះ សុខរមែងជាប់តាមបុគ្គលនោះទៅ ដូចស្រមោលអន្ទោលតាមប្រាណ។
យេ ច តំ ឧបនយ្ហន្តិ, វេរំ តេសំ ន សម្មតិ។
អ្នកឯណោះបានជេរអញ អ្នកឯណោះបានវាយអញ អ្នកឯណោះបានផ្ចាញ់អញ អ្នកឯណោះបានលួចយកទ្រព្យរបស់អញទៅហើយ បើអ្នកណា ចងសេចក្ដីក្រោធបែបនោះទុក(ដូច្នេះ) ពៀររបស់អ្នកនោះមិនរម្ងាប់ឡើយ។
យេ ច តំ នុបនយ្ហន្តិ, វេរំ តេសូបសម្មតិ។
អ្នកឯណោះបានជេរអញ អ្នកឯណោះបានវាយអញ អ្នកឯណោះបានផ្ចាញ់អញ អ្នកឯណោះបានលួចយកទ្រព្យរបស់អញទៅហើយ បើអ្នកឯណាមិនចងសេចក្ដីក្រោធ បែបនោះទុក(ដូច្នេះ) ពៀររបស់អ្នកនោះទើបរមា្ងប់បាន។
អវេរេន ច សម្មន្តិ, ឯស ធម្មោ សនន្តនោ។
ពិតមែន តាំងពីកាលណាមក ក្នងលោកនេះ ពៀរទាំងឡាយមិនរម្ងាប់ដោយពៀរឡើយ ពៀរទាំងឡាយតែងរម្ងាប់ដោយមិនមានពៀរ នេះជាបវេណីធម៌។
យេ ច តត្ថ វិជានន្តិ, តតោ សម្មន្តិ មេធគា។
ជនទាំងឡាយដទៃ(ក្រៅអំពីបណ្ឌិត)តែងមិនដឹងខ្លួនថា យើងទាំងឡាយនឹងវិនាសក្នុងកណ្ដាលនៃពួកនេះ ដូន្នេះហើយ ចំណែកជនទាំងឡាយណា ក្នុងពួកនេះ ដឹងខ្លួនថា យើងទាំងឡាយនឹងវិនាសក្នុងកណ្ដាលនៃពួកនេះ ដូច្នេះ ការឈ្លោះប្រកែកទាំងឡាយ រមែងរង្ងាប់អំពីជនទាំងឡាយនោះ។
ភោជនម្ហិ អមត្តញ្ញុំ, កុសីតំ ហីនវីរិយំ;
តំ វេ បសហតិ មារោ, វាតោ រុក្ខំវ ទុព្ពលំ។
បុគ្គលដែលយល់ឃើញនូវអារម្មណ៍ថាល្អ មិនសង្រួមក្នុងឥន្ទ្រិយទាំងឡាយ មិនដឹង ប្រមាណក្នុងភោជន ខ្ជិលច្រអូស មានព្យាយាមធូរថយ កិលេសមាររមែងគ្របសង្កត់ បុគ្គលនោះឯង ដូចខ្យល់ដែលគ្រប់សង្កត់ដើមឈើទុព្វលដូច្នោះ។
ភោជនម្ហិ ច មត្តញ្ញុំ, សទ្ធំ អារទ្ធវីរិយំ;
តំ វេ នប្បសហតិ មារោ, វាតោ សេលំវ បព្ពតំ។
ឯបុគ្គល ដែលយល់ឃើញនូវអារម្មណ៍ថាមិនល្អ សង្រួមប្រពៃក្នុងឥន្រ្ទិយទាំងឡាយ ដឹងប្រមាណក្នុងភោជន មានសទ្ធា ប្រារឭព្យាយាម កិលេសមារតែងគ្រប់សង្កត់ បុគ្គលនោះមិនបាន ដូចខ្យល់គ្របសង្កត់ថ្មភ្នំតាន់មិនបានដូច្នោះ។
៩. អនិក្កសាវោ កាសាវំ, យោ វត្ថំ បរិទហិស្សតិ;
អបេតោ ទមសច្ចេន, ន សោ កាសាវមរហតិ។
អ្នកណា នៅមានទឹកចត់គឺរាគាទិក្កិលេស(ក្នុងសន្ដាន)ជាអ្នកបោះបង់ការ ទូន្មាន នូវឥន្រ្ទិយនិងសច្ចៈ ហើយស្លៀកដណ្ដបសំពត់កាសាវៈ អ្នកនោះមិនគូរនឹងស្លៀកដណ្ដប់សំពតកាសាវៈឡើយ។
ឧបេតោ ទមសច្ចេន, ស វេ កាសាវមរហតិ។
លុះតែអ្នកណា មានទឹកចត់គឺរាគាទិក្កិលេស ខ្ជាកចោលអស់ហើយ ជាអ្នកមានចិត្ត ដម្កល់មាំ ក្នុងចតុប្បារិសុទ្ធិសីល ប្រកបដោយការទូន្មាននូវឥន្រ្ទិយនិងសច្ចៈ អ្នកនោះឯង ទើបគួរនឹងស្លៀកដណ្ដប់សំពត់កាសាវៈបាន។
១១. អសារេ សារមតិនោ, សារេ ចាសារទស្សិនោ;
តេ សារំ នាធិគច្ឆន្តិ, មិច្ឆាសង្កប្បគោចរា។
ជនទាំងឡាយ ដែលយល់ឃើញក្នុងធម៌មានខ្លឹម ថាជាធម៌មិនមានខ្លឹមផងជាអ្នកមានតម្រិះខុសជាអារម្មណ៍ រមែងមិនបាននូវធម៌ដែលមានខ្លឹមឡើយ។
តេ សារំ អធិគច្ឆន្តិ, សម្មាសង្កប្បគោចរា។
ជនទាំងឡាយ ដែលយល់ឃើញនូវធម៌មានខ្លឹម ថាជាធម៌មានខ្លឹមផង យល់ឃើញនូវធម៌គ្មានខ្លឹម ថាជាធម៌គ្មានខ្លឹមផង ជាអ្នកមានតម្រិះត្រូវជាអារម្មណ៍ រមែងបាននូវធម៌ដែលមានខ្លឹម។
ឯវំ អភាវិតំ ចិត្តំ, រាគោ សមតិវិជ្ឈតិ។
ផ្ទះដែលប្រក់ខ្ជីខ្ជាហើយ ដំណក់ទឹកភ្លៀងរមែងលេចរហូត យ៉ាងណាមិញ ចិត្តដែលបុគ្គលមិនបានអប់រំទុកហើយ រាគៈរមែងចាក់ដោតយ៉ាងនោះឯង។
ឯវំ សុភាវិតំ ចិត្តំ, រាគោ ន សមតិវិជ្ឈតិ។
ផ្ទះដែលប្រក់ល្អហើយ ដំណក់ទឹកភ្លៀងរមែងមិនលេចរហូត យ៉ាងណាមិញ ចិត្តដែលបុគ្គលបានអប់រំទុកល្អហើយ រាគៈរមែងមិនចាក់ដោតបាន យ៉ាងនោះឯង។
សោ សោចតិ សោ វិហញ្ញតិ, ទិស្វា កម្មកិលិដ្ឋមត្តនោ។
បុគ្គលអ្នកធ្វើបាប តែងសោកស្ដាយក្នុងលោកទាំងពីរ គឺសោកស្ដាយក្នុងលោកនេះ១ ក្នុងលោកខាមុខ១ បុគ្គលនោះ រមែងសោកស្ដាយ ក្ដៅក្រហាយព្រោះឃើញអំពើសៅហ្មងរបស់ខ្លួន។
សោ មោទតិ សោ បមោទតិ, ទិស្វា កម្មវិសុទ្ធិមត្តនោ។
បុគ្គលអ្នកធ្វើបុណ្យទុក រមែងរីករាយក្នុងលោកទាំងពីរ គឺរីករាយក្នុងលោកនេះ១ រីករាយក្នុងលោកខាងមុខ១ បុគ្គលនោះ រមែងរីករាយស្រស់ស្រាយ ព្រោះឃើញអំពើបរិសុទ្ធរបស់ខ្លួន។
‘‘បាបំ មេ កត’’ន្តិ តប្បតិ, ភិយ្យោ តប្បតិ ទុគ្គតិំ គតោ។
បុគ្គលអ្នកធ្វើអំពើបាប តែងក្ដៅក្រហាយក្នុងលោកទាំងពីរ គឺក្ដៅក្រហាយក្នុងលោកនេះ១ ក្ដៅក្រហាយក្នុងលោកខាងមុខ១ បុគ្គលនោះ រមែងក្ដៅក្រហាយដោយគិតឃើញថា បាបអញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់ទុគ្គតិ ក៏រឹងរឹតតែក្ដៅក្រហាយដ៏ក្រៃលែង។
‘‘បុញ្ញំ មេ កត’’ន្តិ នន្ទតិ, ភិយ្យោ នន្ទតិ សុគ្គតិំ គតោ។
បុគ្គលអ្នកធ្វើបុណ្យទុក រមែងត្រេតអរ ក្នុងលោកទាំងពីរគឺត្រេតអរក្នុងលោកនេះ១ ត្រេតអរក្នុងលោកខាងមុខ១ បុគ្គលនោះរមែងត្រេតអរដោយគិតឃើញថា បុណ្យអញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់សុគតិ ក៏រឹងរឹតតែត្រេកអរដ៏ក្រៃលែង។
បើនរជនពោលពាក្យប្រកបដោយប្រយោជន៍សូម្បីច្រើន តែជាអ្នកប្រមាទមិនធ្វើតាមពាក្យនោះ រមែងជាអ្នកមិនមានចំណែកសាមញ្ញផលឡើយ ដូចអ្នករក្សាគោ កាលរាប់គោប្រគល់ឲ្យអ្នកដទៃហើយ(ជាអ្នកមិនបានបរិភោគនូវបញ្ចគោរស)ដូច្នោះឯង។
រាគញ្ច ទោសញ្ច បហាយ មោហំ, សម្មប្បជានោ សុវិមុត្តចិត្តោ;
អនុបាទិយានោ ឥធ វា ហុរំ វា, ស ភាគវា សាមញ្ញស្ស ហោតិ។
បើនរជនពោលពាក្យប្រកបដោយប្រយោជន៍សូម្បីបន្ដិចបន្ដួច តែជាអ្នកប្រព្រឹត្តនូវធម៌សមគួរដល់ធម៌ បានលះបង់រាគៈទោសៈនិងមោហៈ ជាអ្នកដឹងនូវធម៌ ដែលគួរកំណត់តាមហេតុ មានចិត្តដកផុតអំពីសេចក្ដីសៅហ្មង មិនមានសេចក្ដីប្រកាន់មាំ ក្នុងលោកនេះនិងលោកខាងមុខ នរជននោះ រមែងជាអ្នកបានចំណែកសាមញ្ញផល។
ចប់យមកវគ្គ
No comments:
Post a Comment