Pages

Wednesday, April 20, 2011

១៦.បិយវគ្គ

១៦. បិយវគ្គ

២០៩.          អយោគេ យុញ្ជមត្តានំ,              យោគស្មិញ្ច អយោជយំ;
អត្ថំ ហិត្វា បិយគ្គាហី,               បិហេតត្តានុយោគិនំ។
បុគ្គលកាលប្រកបខ្លួនទុកក្នុងអំពើដែលមិនគួរប្រកប មិនប្រកបខ្លួនក្នុងអំពើដែលគួរប្រកប  លះបង់ប្រយោជន៍ចេញហើយ កាន់យកតាមគាប់ចិត្ត រមែងស្រឡាញ់ បុគ្គលអ្នកប្រកបតាមខ្លួន។

២១០.             មា បិយេហិ សមាគញ្ឆិ,            អប្បិយេហិ កុទាចនំ;
បិយានំ អទស្សនំ ទុក្ខំ,             អប្បិយានញ្ច ទស្សនំ។
កុំគប់រកសត្វនិងសង្ខារទាំងឡាយដែលជាទីស្រឡាញ់ នឹងមិនជាទីស្រឡាញ់ក្នុងកាលណា ឡើយ ព្រោះថាការមិនចួបប្រសព្វសត្វនិងសង្ខារជាទីស្រឡាញ់ក្ដី ការចួបប្រសព្វសត្វនិងសង្ខារមិនជាទីស្រឡាញ់ក្ដី ជាហេតុនាំមកនូវទុក្ខ។

២១១.             តស្មា បិយំ ន កយិរាថ,           បិយាបាយោ ហិ បាបកោ;
គន្ថា តេសំ ន វិជ្ជន្តិ,                   យេសំ នត្ថិ បិយាប្បិយំ។
ព្រោះហេតុនោះ បុគ្គលមិនគួរធ្វើសត្វនិងសង្ខារអោយជាទីស្រឡាញ់ ព្រោះការព្រាត់ព្រាសចាកសត្វនិងសង្ខារជាទីស្រឡាញ់ជាសភាពអាក្រក់ ការស្រឡាញ់និងការស្អប់ មិនមានដល់ពួកជនណា កិលេសគ្រឿងចាក់ស្រះទាំងឡាយ តែងមិនមានដល់ពួកជននោះ។


២១២.             បិយតោ ជាយតី សោកោ,       បិយតោ ជាយតី ភយំ;
បិយតោ វិប្បមុត្តស្ស,                 នត្ថិ សោកោ កុតោ ភយំ។
សេចក្ដីសោកកើតអំពីសេចក្ដីស្រឡាញ់ ភ័យកើតអំពីសេចក្ដីស្រឡាញ់ កាលបើរួចស្រឡះចាក សេចក្ដីស្រឡាញ់ហើយ សេចក្ដីសោកក៏លែងមាន ភ័យនឹងមានមកពីណា។

២១៣.                        បេមតោ ជាយតី សោកោ,       បេមតោ ជាយតី ភយំ;
បេមតោ វិប្បមុត្តស្ស,                 នត្ថិ សោកោ កុតោ ភយំ។
សេចក្ដីសោកកើតអំពីសេចក្ដីស្រឡាញ់ ភ័យកើតអំពីសេចក្ដីស្រឡាញ់ កាលបើរួចស្រឡះចាកសេចក្ដីស្រឡាញ់ហើយ សេចក្ដីសោកក៏លែងមាន ភ័យនឹងមានមកពីណា។

២១៤.             រតិយា ជាយតី សោកោ,          រតិយា ជាយតី ភយំ;
រតិយា វិប្បមុត្តស្ស,                    នត្ថិ សោកោ កុតោ ភយំ។
សេចក្ដីសោកកើតអំពីតម្រេក ភ័យកើតអំពីតម្រេក កាលបើរួចស្រឡះចាកតម្រេកហើយ សេចក្ដីសោកក៏លែងមាន ភ័យនឹងមានមកពីណា។

២១៥.             កាមតោ ជាយតី សោកោ,     កាមតោ ជាយតី ភយំ;
កាមតោ វិប្បមុត្តស្ស,                នត្ថិ សោកោ កុតោ ភយំ។
សេចក្ដីសោកកើតអំពីកាម ភ័យកើតអំពីកាម កាលបើរួចស្រឡះចាកកាមហើយ សេចក្ដីសោក ក៏លែងមាន ភ័យនឹងមានមកពីណា។


២១៦.             តណ្ហាយ ជាយតី សោកោ,     តណ្ហាយ ជាយតី ភយំ;
តណ្ហាយ វិប្បមុត្តស្ស,               នត្ថិ សោកោ កុតោ ភយំ។
សេចក្ដីសោកកើតអំពីតណ្ហា ភ័យកើតអំពីតណ្ហា កាលបើរួចស្រឡះចាកតណ្ហាហើយ សេចក្ដីសោកក៏លែងមាន ភ័យនឹងមានមកពីណា។

២១៧.                        សីលទស្សនសម្បន្នំ ,                ធម្មដ្ឋំ សច្ចវេទិនំ;
អត្តនោ កម្ម កុព្វានំ,                តញ្ជនោកុរុតេ បិយំ។
ជនតែងធ្វើបុគ្គលដែលបរិបូណ៌ដោយសីលនិងការឃើញត្រូវ ឋិតនៅក្នុងធម៌ ពោលសច្ចធម៌ ជាប្រក្រតី ធ្វើកម្មជារបស់ខ្លួននោះអោយជាទីស្រឡាញ់។

២១៨.             ឆន្ទជាតោ អនក្ខាតេ,               មនសា ច ផុឋោ សិយា;
កាមេសុ ច អប្បដិពទ្ធចិត្តោ,     ឧទ្ធំសោតោតិ វុច្ចតិ។
បុគ្គលអ្នកមានសេចក្ដីប្រាថ្នាចំពោះព្រះនិព្វាន ដែលគេនិយាយប្រាប់គ្នាមិនបានផង ជាអ្នកមានមគ្គចិត្តនិងផលចិត្តប៉ះពាល់ហើយផង មានចិត្តមិនប្រតិព័ន្ធក្នុងកាមផង តថាគតហៅថាជាអ្នកមានខ្សែមគ្គប្រព្រឹត្តទៅក្នុងខាងលើ។

២១៩.             ចិរប្បវាសិំ បុរិសំ,                       ទូរតោ សោត្ថិមាគតំ;
ញាតិមិត្តា សុហជ្ជា ច,              អភិនន្ទន្តិ អាគតំ។
ពួកញាតិក្ដី មិត្រក្ដី សំឡាញ់ក្ដី រមែងត្រេកអរនឹងបុរសដែលឃ្លាតគ្នា អស់កាលយូរមកអំពីចម្ងាយដោយសួស្ដី មកដល់ហើយ។


២២០.             តថេវ កតបុញ្ញម្បិ,                    អស្មា លោកា បរំ គតំ;
បុញ្ញានិ បដិគណ្ហន្តិ,                 បិយំ ញាតីវ អាគតំ។
យ៉ាងណាមិញ បុណ្យទាំងឡាយតែងទទួលបុគ្គលដែលបានធ្វើបុណ្យ ច្យុតអំពីមនុស្សនេះ ទៅកាន់លោកខាងមុខ ដូចញាតិទាំងឡាយ ទទួលបុរសជាទីស្រឡាញ់ទើបមកដល់ ដូច្នោះឯង។
ចប់បិយវគ្គ។

No comments:

Post a Comment

 

Sample text

Sample Text

Sample Text