Pages

Tuesday, April 19, 2011

១៥. សុខវគ្គ

១៥. សុខវគ្គ

១៩៧.             សុសុខំ វត ជីវាម,                     វេរិនេសុ អវេរិនោ;
វេរិនេសុ មនុស្សេសុ,                  វិហរាម អវេរិនោ។
យើងជាអ្នកមិនមានពៀរ រស់នៅជាសុខពិត ក្នុងពួកមនុស្សមានពៀរ កាលពួកមនុស្សមានពៀរ យើងជាអ្នកមិនមានពៀរ។

១៩៨.             សុសុខំ វត ជីវាម,                     អាតុរេសុ អនាតុរា;
អាតុរេសុ មនុស្សេសុ,                វិហរាម អនាតុរា។
យើងជាអ្នកមិនមានសេចក្ដីក្ដៅក្រហាយ(ដោយកិលេស)រស់នៅជាសុខពិត ក្នុងពួកមនុស្សមានសេចក្ដីក្ដៅក្រហាយ កាលពួកមនុស្សមានសេចក្ដីក្ដៅក្រហាយ យើងជាអ្នកមិនមានសេចក្ដីក្ដៅក្រហាយ។

១៩៩.             សុសុខំ វត ជីវាម,                     ឧស្សុកេសុ អនុស្សុកា;
ឧស្សុកេសុ មនស្សេសុ,            វិហរាម អនុស្សុកា។
យើងជាអ្នកមិនមានសេចក្ដីខ្វល់ខ្វាយក្នុងការស្វែងរក រស់នៅជាសុខពិត ក្នុងពួកមនុស្សមានសេចក្ដីខ្វល់ខ្វាយ កាលពួកមនុស្សមានសេចក្ដីខ្វល់ខ្វាយ យើងជាអ្នកមិនមានសេចក្ដីខ្វល់ខ្វាយ។

២០០.             សុសុខំ វត ជីវាម,                     យេសន្ធោនត្ថិ កិញ្ចនំ;
បីតិភក្ខា ភវិស្សាម,                  ទេវា អាភស្សរា យថា។
យើងមិនមានកង្វល់តែងរស់នៅជាសុខពិត(ព្រោះ)យើងមានបីតិជាអាហារ ដូចពួកទេវតាជាន់ អភស្សរៈ។
២០១.             ជយំ វេរំ បសវតិ,                       ទុក្ខំ សេតិ បរាជិតោ;
ឧបសន្តោ សុខំ សេតិ,               ហិត្វា ជយបរាជយំ។
បុគ្គលអ្នកឈ្នះតែងរងនៅពៀរ បុគ្គលអ្នកចាញ់តែងដេកជាទុក្ខ ចំណែកបុគ្គលលះបង់ការឈ្នះ នឹងការចាញ់ហើយ ជាអ្នកស្ងប់រម្ងាប់ ទើបដេកជាសុខ។

២០២.             នត្ថិ រាគសមោ អគ្គិ,                   នត្ថិ ទោសសមោ កលិ;
នត្ថិ ខន្ធសមា ទុក្ខា,                 នត្ថិ សន្តិបរំ សុខំ។
ភ្លើងស្មើដោយរាគៈមិនមាន ទោសកំហុសស្មើដោយទោសៈមិនមាន ទុក្ខទាំងឡាយស្មើដោយខន្ធមិនមាន សុខក្រៅពីសេចក្ដីស្ងប់មិនមាន។

២០៣.                        ជិឃច្ឆាបរមា រោគា,                  សង្ការា បរមា ទុខា;
ឯតំ ញត្វា យថាភូតំ,                និព្វានំ បរមំ សុខំ។
សេចក្ដីស្រេកឃ្លានជារោគយ៉ាងក្រៃលែង សង្ខារទាំងឡាយជាទុក្ខយ៉ាងក្រៃលែង​ (អ្នកប្រាជ្ញ)​ដឹងច្បាស់សេចក្ដីនុ៎ះ តាមពិតហើយ(រមែងធ្វើអោយច្បាស់)នូវព្រះនិព្វានជាសុខយ៉ាងក្រៃលែង។

២០៤.             អារោគ្យបរមា លាភា,               សន្តុដ្ឋិបរមំ ធនំ;
វិស្សាសបរមា ញាតី ,               និព្វានំ បរមំ សុខំ។
លាភមានការមិនមានរោគជាយ៉ាងក្រៃលែង ទ្រព្យមានសេចក្ដីសន្ដោសជាយ៉ាងក្រៃលែង ញាតិមានសេចក្ដីស្និទ្ធស្នាលជាយ៉ាងក្រៃលែង ព្រះនិព្វានជាសុខយ៉ាងក្រៃលែង។

២០៥.             បវិវេករសំ បិត្វា,                      រសំ ឧបសមស្ស ច;
និទ្ទរោ ហោតិ និប្បាបោ,            ធម្មបីតិរសំ បិវំ។
ភិក្ខុផឹករស់វិវេកផង រសព្រះនិព្វានផង ជាទីរម្ងាប់កិលេសផង ផឹករសបីតិដែលកើតអំពីធម៌ផង ទើបជាអ្នកមិនមានសេចក្ដីក្រវល់ក្រវាយ មិនមានសេចក្ដីសៅហ្មងឡើយ។

២០៦.             សាធុ ទស្សនមរិយានំ,              សន្និវាសោ សទា សុខោ;
អទស្សនេន ពាលានំ,               និច្ចមេវ សុខី សិយា។
ការចួបប្រទះព្រះអរិយបុគ្គលទាំងឡាយជាការល្អ ការនៅរួមជាមួយព្រះអរិយបុគ្គលទាំងឡាយ ជាហេតុអោយកើតសេចក្ដីសុខសព្វកាល បុគ្គលគប្បីមានសេចក្ដីសុខអស់កាលជានិច្ចបាន ព្រោះមិនចួបប្រទះបុគ្គលពាលទាំងឡាយ។
២០៧.                        ពាលសង្គតចារី ហិ,                  ទីឃមទ្ធាន សោចតិ;
ទុក្ខោ ពាលេហិ សំវាសោ,       អមិត្តេនេវ សព្វទា;
ធីរោ ច សុខសំវាសោ,               ញាតីនំវ សមាគមោ។
បុគ្គលអ្នកប្រព្រឹត្តសមគប់ដោយជនពាល រមែងសោកស្ដាយអស់កាលយូរអង្វែង ការនៅរួមជាមួយនឹងជនពាល រមែងជាទុក្ខក្រៃលែង ដូចការនៅរួមជាមួយសត្រូវ ចំណែកខាងការនៅរួមនឹងធីរជនរមែងជាសុខ ដូចការចួបជុំនៃញាតិទាំងឡាយ។

២០៨.             តស្មា ហិ ធីរញ្ច បញ្ញញ្ច ពហុស្សុតញ្ច, ធោរយ្ហសីលំ វតវន្តមរិយំ;
តំ តាទិសំ សប្បុរិសំ សុមេធំ, ភជេថ នក្ខត្តបថំវ ចន្ទិមា
ព្រោះហេតុនោះឯង បុគ្គលគួរសេពគប់សប្បុរសជាអ្នកមាំមួនផង មានបញ្ញាផង មានសេចក្ដីចេះដឹងច្រើនផង មានកិរិយានាំទៅនូវធុរៈជាប្រក្រតីផង មានសីលវ័តនឹងធុតង្គវត្តផង ជាអ្នកឆ្ងាយចាកកិលេសផង មានបញ្ញាល្អផង ប្រាដកដូច្នោះ អោយដូចព្រះចន្ទគប់នូវផ្លូវនក្ខត្តឫក្ស។
ចប់សុខវគ្គ។

No comments:

Post a Comment

 

Sample text

Sample Text

Sample Text