២៤. តណ្ហាវគ្គ
សោ បលវេតី ហុរា ហុរំ, ផលមិច្ឆំវ វនស្មឹ វានរោ។
តណ្ហាតែងចំរើនដល់មនុស្សអ្នកមានការប្រព្រឹត្ត ដោយសេចក្ដីប្រាមាទជាប្រក្រតី ដូច វល្លិ៍រួបរឹត ឈើហើយចំរើនឡើង បុគ្គលនោះតែងស្ទុះទៅកាន់ភពតូចភពធំ ដូចស្វា កាលប្រាថ្នាផ្លែឈើលោតក្នុងព្រៃ ដូន្នោះដែរ។
សោកា តស្ស បវឌ្ឍន្តិ, អភិវឌ្ឍំវ វរណំ។
តណ្ហានុ៎ះ ជាទោសជាតិដ៏លាមក ផ្សាយទៅក្នុងការម្មណ៍ផ្សេងៗ ក្នុងលោក គ្របសង្កត់បុគ្គលណា សេចក្ដីសោកស្ដាយ តែងចំរើនឡើងដល់បុគ្គលនោះដូចស្បូវណ្ដាស ដែលត្រូវភ្លៀងធ្លាក់ ចុះជញ្ជ្រាំហើយពន្លក លូតលេចឡើង ដូច្នោះដែរ។
សោកា តម្ហា បបតន្តិ, ឧទពិន្ទុវ បោក្ខរា។
ចំណែកជនណា គ្របសង្កតតណ្ហាដ៏លាមក ក្នុងលោក ដែលគេឆ្លងបានដោយកម្រនោះ សេចក្ដីសោកស្ដាយ តែងធ្លាប់ចេញចាកជននោះឯង ដូចដំណក់ទឹកដែលធ្លាក់ចុះចាកស្លឹកឈូក ដូច្នោះដែរ។
តណ្ហាយ មូលំ ខណថ, ឧសីរត្ថោវ វរណំ;
មា វោ នឡំវ សោតោវ, មារោ ភញ្ជិ បុនប្បុនំ។
ព្រោះហេតុនោះបានជាតថាគត ប្រាប់អ្នកទាំងឡាយ អ្នកទាំងឡាយមានប៉ុន្មានរូប ដែលមក ប្រជុំក្នុងទីនេះ សេចក្ដីចំរើនចូរមានដល់អ្នកទាំងឡាយទាំងប៉ុណ្ណោះចុះ អ្នកទាំងឡាយ ចូររំលើងឫសតណ្ហាចោលចេញ ដូចបុគ្គលត្រូវការដោយស្បូវភ្លាំង គាស់ស្បូវណ្ដាសចោលចេញ ដូច្នោះ មារកុំរុករានអ្នកទាំងឡាយរឿយៗ ដូចខ្សែទឹក កាច់បំបាក់ដើមបបុសដូច្នោះឡើយ។
ឯវម្បិ តណ្ហានុសយេ អនូហតេ, និព្ពត្តតី ទុក្ខមិទំ បុនប្បុនំ។
កាលបើឫសឈើ មិនមានសេចក្ដីអន្ដរាយ នៅមាំមួនទេ ដើមឈើទុកជាកាប់ចោលហើយ ក៏តែងដុះឡើយទៀតបាន មានឧបមាដូចម្ដេចមិញ កាលបើតណ្ហានុស្ស័យ បុគ្គលកំចាត់មិនទាន់បានហើយ ទុក្ខនេះ ក៏តែងកើតរឿយៗ មានឧបមេយ្យដូច្នោះឯង។
មាហា វហន្តិ ទុទ្ទិដ្ឋិំ, សង្កប្បា រាគនិស្សិតា។
ខ្សែតណ្ហា៣៦ ជាធម្មជាតិហូរទៅ ក្នុងការម្មណ៍ ជាទីគាប់ចិត្ត ជាធម្មជាតិភ្លៀវក្លា មានដល់បុគ្គលណា តម្រិះទាំងឡាយដ៏ធំ ដែលអាស្រ័យនូវរាគៈ តែងនាំនូវទិដ្ឋិអាក្រក់ របស់បុគ្គលនោះ។
តញ្ច ទិស្វា លតំ ជាតំ, មូលំ បញ្ញាយ ឆិន្ទថ។
ខ្សែតណ្ហាទាំងឡាយ តែងហូរទៅ ក្នុងអារម្មណ៍ទាំងពួង ដូចជាវល្លិដែលបែកខ្នែងឡើង តាំងនៅដូច្នោះ បើអ្នកទាំងឡាយ ឃើញតណ្ហាដូចវល្លិនោះ កើតឡើយហើយ ចូរកាត់ឫសចោលចេញ ដោយកាំបិតបញ្ញា។
តេ សាតសិតា សុខេសិនោ, តេ វេ ជាតិជរូបគា នរា។
សោមនស្សទាំងឡាយ ដែលផ្សាយទៅហើយផង ដែលប្រព្រឹត្តទៅដោយសេចក្ដីស្រឡាញ់ផង រមែងមានដល់សត្វ ពួកសត្វនោះ ជាអ្នកអាស្រ័យនូវសេចក្ដីរីករាយ អ្នកស្វែងរកសេចក្ដីសុខ នរជនទាំងឡាយនោះឯង តែងឈមទៅរកជាតិនិងជរា។
សញ្ញោជនសង្គសត្តា, ទុក្ខមុបេន្តិ បុនប្បុនំ ចិរាយ។
ពួកសត្វដែលតណ្ហា ជាទីញ៉ាំងសត្វអោយតក់ស្លុត ក្រុងទុកហើយ តែងរន្ធត់ដូចទន្សាយដែល ព្រានទាក់បានហើយដូច្នោះ ពួកសត្វ ដែលជាប់ក្នុងសំយោជនៈនិងសង្គធម៏(ធម៌ជាគ្រឿងជំពាក់) តែងដល់នូវសេចក្ដីទុក្ខរឿងៗ អស់កាលអង្វែង។
តស្មា តសិណំ វិនោទយេ, ភិក្ខុ អាកង្ខំ វិរាគមត្តនោ។
ពួកសត្វដែលតណ្ហា ជាទីញ៉ាំងសត្វអោយតក់ស្លុត ក្រុងទុកហើយ តែងរន្ធត់ដូចទន្សាយ ដែលនាយព្រាន ទាក់បានហើយដូច្នោះ ព្រោះហេតុនោះ ភិក្ខុកាលប្រាថ្នាធម៌ជាគ្រឿងប្រាស ចាករាគៈ ដើម្បីខ្លួន គប្បីបន្ទោបង់តណ្ហា ដែលជាគ្រឿងតក់ស្លុតចោលចេញ។
តំ បុគ្គលមេថ បស្សថ, មុត្តោ ពន្ធនមេវ ធាវតិ។
បុគ្គលណាមិនមានអាល័យក្នុងគិហិភាព ដូចដើមឈើតាំងនៅក្នុងព្រៃ មានចិត្តចុះស៊ប់ក្នុងព្រៃគឺតបធម៌ ជាអ្នករួចស្រឡះចាកព្រៃគឺតណ្ហា ហើយស្ទុះទៅរកព្រៃគឺតណ្ហាវិញ អ្នកទាំងឡាយចូរមើលបុគ្គលនោះឯង បុគ្គលនោះរួចចាកចំណងគឺឃរាវាសហើយ ស្ទុះទៅរកចំណងគឺឃរាវាសវិញ។
ចំណងណា ដែលកើតអំពីដែកក្ដី កើតអំពីឈើក្ដី កើតអំពីស្មៅយាប្លងក្ដី អ្នកប្រាជ្ញមិនហៅចំណងនោះ ថាជាចំណងមាំមួនឡើយ ពួកជនណា ត្រេតអរក្រៃពេក ក្នុងកែវមណីនិងគុណ្ឌលទាំងឡាយក្ដី សេចក្ដីអាឡោះអាល័យកូននិងប្រពន្ធទាំងឡាយក្ដី។
ឯតម្បិ ឆេត្វាន បរិព្វជន្តិ, អនបេក្ខិនោ កាមសុខំ បហាយ។
អ្នកប្រាជ្ញទាំងឡាយ ហៅសេចក្ដីត្រេតអរនិងសេចក្ដីអាឡោះអាល័យនោះ ថាជាចំណងមាំមួន ជាចំណងនាំចុះ ជាចំណងធូរទេ ប៉ុន្ដែសត្វស្រាយបានដោយកម្រ អ្នកប្រាជ្ញទាំងឡាយកាត់ចំណងនោះចេញ ជាអ្នកមិនមានសេចក្ដីអាឡោះអាល័យ លះបង់កាមសុខ ហើយចេញបួស។
ឯតម្បិ ឆេត្វាន វជន្តិ ធីរា, អនបេក្ខិនោ សព្វទុក្ខំ បហាយ។
ពួកជនណាត្រេតអរដោយអំណាចរាគៈ ពួកជននោះតែងធ្លាក់ចុះកាន់ខ្សែតណ្ហា ដូចពីងពាង ទម្លាក់ខ្លួនចុះកាន់សំណាញ់ ដែលធ្វើហើយដោយខ្លួនឯង អ្នកប្រាជ្ញទាំងឡាយ តែងកាន់ខ្សែ តណ្ហានោះ ជាអ្នកមិនមានសេចក្ដីអាឡោះអាល័យ លះបង់ទាំងពួងចេញទៅ។
សព្វត្ថ វិមុត្តមានសោ, ន បុន ជាតិជរំ ឧបេហិសិ។
អ្នកចូរដោះសេចក្ដីអាល័យក្នុងកាលមុនចេញ ចូរដោះសេចក្ដីអាល័យក្នុងខាងក្រៅចេញ ចូរដោះសេចក្ដីអាល័យក្នុងកាលជាកណ្ដាលចេញ កាលបើធ្វើយ៉ាងនេះ អ្នកនឹងដល់ត្រើយនៃភព នឹងមានចិត្តរួចស្រឡះចាកសង្ខតធម៌ទាំងពួង មិនត្រូវទៅកាន់ជាតិនិងជរាទៀតហើយ។
៣៤៩. វិតក្កមថិតស្ស ជន្តុនោ, តិព្វរាគស្ស សុភានុបស្សិនោ;
ភិយ្យោ តណ្ហា បវឌ្ឍតិ, ឯស ខោ ទឡ្ហំ ករោតិ ពន្ធនំ។
តណ្ហារមែងចំរើនក្រៃលែង ដល់ជនដែលវិត្តកៈញាំញី មានតម្រេកក្លៀងក្លា យល់ឃើញអារម្មណ៍ថាល្អ បុគ្គលនោះឯងឈ្មោះថាធ្វើបំណងអោយមាំមួន ។
លុះតែបុគ្គលណា ត្រេតអរក្នុង អសុភជ្ឈាន ដែលជាហេតុអោយស្ងប់រម្ងាប់នូវវិតក្កៈ មានស្មារតីសព្វកាល តែងចំរើនអសុភជ្ឈាន បុគ្គលនោះឯង នឹងធ្វើតណ្ហាអោយអស់ទៅបាន បុគ្គលនោះឯង ទើបឈ្មោះថា កាត់ចំណងមារបាន។
អច្ឆិន្ទិ ភវសល្លានិ, អន្តិមោយំ សមុស្សយោ។
បុគ្គលណាដល់សេចក្ដីសម្រេចគឺអរហន្ដ ជាអ្នកមិនតក់ស្លុត មិនមានតណ្ហា មិនមានកិលេសដូចទីទួល បានកាត់កូនសរគឺកិលេស ជាហេតុញ៉ាំងសត្វអោយទៅកាន់ភពបានហើយ កាយដែលឆ្អឹង៣០០ កំណាត់ផ្ដុំគ្នាហើយនេះ របស់បុគ្គលនោះ ឈ្មោះថាតាំងនៅក្នុងទីបំផុត។
អក្ខរានំ សន្និបាតំ, ជញ្ញា បុព្វាបរានិ ច;
ស វេ អន្តិមសារីរោ, មហាបញ្ញោ មហាបុរិសោតិ វុច្ចតិ។
បុគ្គលណាមិនមានតណ្ហា មិនមានសេចក្ដីប្រកាន់មាំ ជាអ្នកឈ្លាសក្នុងនិរុត្តិ(វាចាជាគ្រឿងសំដែងចេញ)និងបទដ៏វិសេស ដឹងច្បាស់នូវប្រជុំនៃអក្ខរៈទាំងឡាងផង នូវខាងដើមនិងខាងចុងនៃអក្ខរៈទាំងឡាយផង បុគ្គលនោះឯង តថាគតហៅថា អ្នកមានសរីរៈឋិតនៅក្នុងទីបំផុត មានបញ្ញាច្រើន ជាមហាបុរស។
សព្វញ្ជហោ តណ្ហក្ខយេ វិមុត្តោ, សយំ អភិញ្ញាយ កមុទ្ទិសេយ្យំ។
តថាគតជាអ្នកគ្របសង្កត់តេភូមិកធម៌ទាំងអស់ ដឹងច្បាស់ចតុព្ភូបិកធម៌ទាំងអស់ មានចិត្តមិនបានជាប់នៅ ក្នុងតេភូមិកធម៌ទាំងអស់ លះបង់តេភូមិកធម៌ទាំងអស់ មានចិត្តរួចស្រឡះ ព្រោះ អស់តណ្ហា បើតថាគតត្រាស់ដឹងធម៌ ដោយខ្លួនឯងហើយ ចាំបាច់យកអ្នកណាជាគ្រូអាចារ្យទៀត។
សព្វរតិំ ធម្មរតិ ជិនាតិ, តណ្ហក្ខយោ សព្វទុក្ខំ ជិនាតិ។
ធម្មទានឈ្នះអាមិសទានទាំងពួង ធម្មរសឈ្នះរសទាំងពួង សេចក្ដីត្រេតអរក្នុងធម៌ ឈ្នះសេចក្ដីត្រេតអរទាំងពួង ការអស់តណ្ហាឈ្នះទុក្ខទាំងពួង។
៣៥៥. ហនន្តិ ភោគា ទុម្មេធំ, នោ ច បារគវេសិនោ;
ភោគតណ្ហាយ ទុម្មេធោ, ហន្តិ អញ្ញេវ អត្តនំ។
ភោគៈទាំងឡាយ រមែងសម្លាប់បុគ្កលអ័ប្បប្រាជ្ញ ប៉ុន្ដែសម្លាប់បុគ្គលអ្នកស្វែងរកត្រើយគឺព្រះនិព្វានទេ ឯបុគ្គលអ័ប្បប្រាជ្ញ រមែងសម្លាប់ខ្លួនឯង ដូចជាសម្លាប់បុគ្គលដទៃ ព្រោះចំណង់ក្នុងភោគៈ។
តស្មា ហិ វីតរាគេសុ, ទិន្នំ ហោតិ មហប្ផលំ។
ស្រែទាំងឡាយមានស្មៅជាទោស ពួកសត្វលោកនេះមានរាគៈជាទោស ព្រោះហេតុនោះ ទាន ដែលបុគ្គលអោយហើយ ដល់បុគ្គលមានរាគៈអស់ហើយរមែងជាទានមានផងច្រើន។
តស្មា ហិ វីតទោសេសុ, ទិន្នំ ហោតិ មហប្ផលំ។
ស្រែទាំងឡាយមានស្មៅជាទោស ពួកសត្វលោកនេះ មានទោសៈជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលអោយហើយដល់អ្នកមានទោសៈអស់ហើយ រមែងជាទានមានផលច្រើន។
តស្មា ហិ វីតមោហេសុ, ទិន្នំ ហោតិ មហប្ផលំ។
ស្រែទាំងឡាយមានស្មៅជាទោស ពួកសត្វលោកនេះ មានមោហៈជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលអោយហើយដល់អ្នកមានមោហៈអស់ហើយ រមែងជាទានមានផលច្រើន។
តស្មា ហិ វិគតិច្ឆេសុ, ទិន្នំ ហោតិ មហប្ផលំ។
ស្រែទាំងឡាយមានស្មៅជាទោស ពួកសត្វលោកនេះ មានសេចក្ដីច្រណែនជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលអោយហើយដល់អ្នកមានសេចក្ដីច្រណែនអស់ហើយ រមែងជាទានមានផលច្រើន។
ចប់តណ្ហាវគ្គ។
No comments:
Post a Comment