២២. និរយវគ្គ
ឧភោបិ តេ បេច្ច សមា ភវន្តិ, និហីនកម្មា មនុជា បរត្ថ។
បុគ្គលពោលពាក្យមិនពិត ឬបុគ្គលណាធ្វើអំពើអាក្រក់ហើយនិយាយថា អញមិនធ្វើទេ បុគ្គលនោះ រមែងទៅកាន់នរក ជនទាំងពីរនាក់ ដែលមានអំពើទាបថោកស្មើគ្នានោះ លុះលះលោកនេះទៅហើយ រមែងជាអ្នកស្មើគ្នា ដោយគតិក្នុងលោកខាងមុខទៀត។
បាបា បាបេហិ កម្មេហិ, និរយន្ដេ ឧបបជ្ជរេ។
ពួកជនច្រើននាក់ដែលមានកព័ន្ធព័ទ្ធដោយសំពត់កាសាវៈ តែប្រព្រឹត្តធម៌ដ៌លាមក មិនបានសង្រួម ពួកជនលាមកទាំងនោះរមែងទៅកើតក្នុងនរក ដោយសារកម្មទាំងឡាយ ដ៏លាមកនោះ។
យញ្ចេ ភុញ្ជេយ្យ ទុស្សីលោ, រដ្ឋបិណ្ឌមសញ្ញតោ។
បព្វជិតទ្រុស្ដសីល សូវបរិភោកដុំដែក ដែលកំពុងក្ដៅ មានពណ៌ដូចអណ្ដាតភ្លើង ប្រសើរជាង បព្វជិតទ្រុស្ដសីល មិនសង្រួមបរិភោគដុំបាយអ្នកដែលនឹងប្រសើរ ដូចម្ដេចបាន។
អបុញ្ញលាភំ ន និកាមសេយ្យំ, និន្ទំ តតីយំ និរយំ ចតុត្ថំ។
នរជន អ្នកប្រមាទហើយ សេពប្រពន្ធរបស់បុគ្គលដទៃ រមែងដល់នូវហេតុនៃសេចក្ដីទុក្ខ៤យ៉ាង គឺទី១បានរបស់មិនមែនជាបុណ្យ ទី២កមិនបានតាមប្រាថ្នា ទី៣ការតិះដៀល ទី៤ការធ្លាក់នរក។
រាជា ច ទណ្ឌំ គរុកំ បណេតិ, តស្មា នរោ បរទារំ ន សេវេ។
ហេតុនៃសេចក្ដីទុក្ខ៤យ៉ាងផ្សេងទៀតគឺ បានរបស់មិនជាបុណ្យ១ មានធម៌អាក្រក់១ តម្រេករបស់បុរសអ្នកខ្លាចជាមួយនឹងស្ដ្រីដែលខ្លាច ដែរមានប្រមាណតិច១ ព្រះរាជានឹងដាក់អាជ្ញាយ៉ាងធ្ងន់១ ព្រោះហេតុនោះបុរសមិនគួរសេពប្រពន្ធរបស់បុគ្គលដទែ ឡើយ។
សាមញ្ញំ ទុប្បរាមដ្ឋំ, និរយាយុបកឌ្ឍតិ។
ស្បូវភ្លាំងដែលបុគ្គលកាន់មិនចំណាប់ រមែងលះដៃយ៉ាងណាមិញ ភាពជាសមណៈដែលបុគ្គល កាន់មិនស៊ប់សួនហើយ រមែងទាញបព្វជិតនោះទៅនរក យ៉ាងនោះឯង។
សង្កស្សរំ ព្រហ្មចរិយំ, ន តំ ហោតិ មហប្ផលំ។
កម្មណាមួយដែលធូរថយក្ដី វ័តណាមួយដែលសៅហ្មងក្ដី ព្រហ្មចរិយៈដែលបុគ្គលរឰកដោយសេចក្ដីរង្កៀសក្ដី កម្មទាំង៣ នោះ ជារបស់មិនមានផលច្រើនឡើយ។
សិថិលោ ហិ បរិព្វាជោ, ភិយ្យោ អាកិរតេ រជំ។
បើបុគ្គលធ្វើ គប្បីធ្វើកិច្ចនោះអោយមែនទែន គប្បីប្រឹងប្រែងធ្វើកិច្ចនោះអោយមាំមួន ព្រោះថាសមណធម៌ជាគ្រឿងវៀរចាកកិលេសធូរថយ រមែងរោលធូលីគឺរាគាទិក្កិលេសដល់បុគ្គលដោយក្រៃលែង។
កតញ្ច សុកតំ សេយ្យោ, យំ កត្វា នានុតប្បតិ។
អំពើអាក្រក់ ដែលបុគ្គលមិនធ្វើប្រសើរជាង ព្រោះថា អំពើអាក្រក់រមែងធ្វើអោយក្ដៅក្រហាយ ក្នុងកាលខាងក្រោយ បុគ្គលធ្វើអំពើណាហើយ រមែងមិនក្ដៅក្រហាយក្រោយ អំពោះនោះ ជាអំពើល្អ បើបុគ្គលធ្វើហើយ ឈ្មោះថា បុគ្គលប្រសើរ។
ខណាតីតា ហិ សោចន្តិ, និរយម្ហិ សមប្បិតា។
នគរនៅទីបំផុតដែន ដែលគេគ្រប់គ្រងហើយ ទាំងខាងក្នុង ទាំងខាងក្រៅយ៉ាងណា អ្នកទាំងឡាយ គួររក្សាខ្លួនយ៉ាងណា កុំអោយខណៈកន្លងអ្នកទាំងឡាយបានឡើយ ព្រោះថាជនទាំង ឡាយ ដែលអោយខណៈកន្លងហើយ រមែងសោកស្ដាយក្នុងនរក មីរដេសដាស។
មិច្ឆាទិដ្ឋិសមាទានា, សត្តា គច្ឆន្តិ ទុគ្គតិំ។
សត្វទាំងឡាយដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងខ្មាសក្នុងហេតុដែលគេមិនត្រូវខ្មាស រមែងមិនខ្មាស ក្នុងហេតុដែលតែត្រូវខ្មាស សត្វទាំងនោះ តែងទៅកាន់ទុគ្គតិ។
មិច្ឆាទិដ្ឋិសមាទានា, សត្តា គច្ឆន្តិ ទុគ្គតិំ។
សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែលយល់ឃើញក្នុងហេតុដែលគេត្រូវខ្លាច ថាជាហេតុដែលគេមិនត្រូវខ្លាចផង សត្វទាំងនោះតែងទៅកាន់ទុគ្គតិ។
មិច្ឆាទិដ្ឋិសមាទានា, សត្តា គច្ឆន្តិ ទុគ្គតិំ។
សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងយល់ឃើញ ក្នុងហេតុដែលឥតទោស ថាជាហេតុមានទោសផង យល់ឃើញក្នុងហេតុដែលមានទោស ថាជាហេតុឥតទោសផង សត្វទាំងនោះតែងទៅកាន់ទុគ្គតិ។
សម្មាទិដ្ឋិសមាទានា, សត្តា គច្ឆន្តិ សុគ្គតិំ។
សត្វទាំងឡាយដែលប្រកាន់សម្មាទិដ្ឋិ ដឹងរបស់មានទោស ថាជារបស់មានទោសផង ដឹងរបស់មិនមានទោស ថាជារបស់មិនមានទោសផង សត្វទាំងនោះ តែងទៅកាន់ សុគតិ។
និរយវគ្គ។
No comments:
Post a Comment