Pages

Tuesday, April 19, 2011

១៤.ពុទ្ធវគ្គ

១៤. ពុទ្ធវគ្គ

១៧៩.             យស្ស ជិតំ នាវជីយតិ,    ជិតមស្ស នោ យាតិ កោចិ លោកេ;
តំ ពុទ្ធមនន្តគោចរំ,          អបទំ កេន បទេន នេស្សថ។
ជ័យជំនះរបស់ព្រះពុទ្ធអង្គណា មិនត្រឡប់ចាញ់វិញ កិលេសណាមួយក្នុងលោក រមែងមិនជាប់តាមជ័យជំនះរបស់ព្រះពុទ្ធអង្គនោះ នាងទាំងឡាយនឹងប្រលោមព្រះពុទ្ធអង្គនោះ ដែលមានគោចរ រកទីបំផុតគ្មាន មិនមានកិលេសដូចស្នាមជើង ដោយកិលេសដូចស្នាមជើង ម្ដេចកើត។

១៨០.             យស្ស ជាលិនី វិសត្តិកា,          តណ្ហា នត្ថិ កុហិញ្ចិ នេតវេ;
តំ ពុទ្ធំអនន្តគោចរំ,                    អបទំ កេន បទេន នេស្សថ។
តណ្ហាដែលមានបណ្ដាញផ្សាយទៅក្នុងអារម្មណ៍ផ្សេងៗ មិនមានដល់ព្រះពុទ្ធអង្គណា ដើម្បីនឹងនាំទៅក្នុងភពណាមួយ នាងទាំងឡាយនឹងប្រលោមព្រះពុទ្ធអង្គនោះ ដែលមានគោចររកទីបំផុតគ្មាន មិនមានកិលេសដូចស្នាមជើង ដោយកិលេសដូចស្នាមជើងមេ្តចកើត។

១៨១.             យេ ឈានបសុតា ធីរា,             នេក្ខម្មូបសមេ រតា;
ទេវាបិ តេសំ បិហយន្តិ,             សម្ពុទ្ធានំ សតីមតំ។
អ្នកប្រាជ្ញទាំងឡាយណា ជាអ្នកខ្វល់ខ្វាយក្នុងឈាន ត្រេតអរក្នុងនេក្ខម្មៈ ជាឋានស្ងប់រម្ងាប់កិលេស សូម្បីទេវតានឹងមនុស្សទាំងឡាយតែងរាប់រក ចំពោះអ្នកប្រាជ្ញទាំងឡាយនោះ ដែលជាអ្នកត្រាស់ដឹងខ្លួនឯង ទាំងមានស្មារតី


១៨២.             កិច្ឆោ មនុស្សបដិលាភោ, កិច្ឆំ មច្ចាន ជីវិតំ;
កិច្ឆំ សទ្ធម្មស្សវនំ, កិច្ឆោ ពុទ្ធានមុប្បាទោ។
ការត្រឡប់បានអត្តភាពជាមនុស្សបានដោយកម្រ ការរស់សត្វទាំងឡាយបានដោយកម្រ ការស្ដាប់ធម៌របស់សប្បុរសបានដោយកម្រ ការកើតឡើងនៃព្រះពុទ្ធទាំងឡាយបានដោយកម្រ។

១៨៣.             សព្វបាបស្ស អករណំ,            កុសលស្សូបសម្បទា ;
សចិត្តបរិយោទបនំ ,                 ឯតំ ពុទ្ធាន សាសនំ។
ការមិនធ្វើបាបទាំងពួង ការញ៉ាំងកុសលអោយកើតឡើង ការធ្វើចិត្តរបស់ខ្លួនអោយផូរផង់ នេះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ។

១៨៤.             ខន្តី បរមំ តបោ តិតិក្ខា,            និព្វានំ បរមំ វទន្តិ ពុទ្ធា;
ន ហិ បព្វជិតោ បរូបឃាតី, សមណោ ហោតិ បរំ វិហេឋយន្តោ។
ខន្ដិ គឺសេចក្ដីអត់ធន់ជាតបធម៌ដ៏ឧត្តម ព្រះពុទ្ធទាំងឡាយតែងពោលថា ព្រះនិព្វានជាធម្មជាតិដ៏ឧត្តម បុគ្គលដែលសម្លាប់សត្វដទៃ មិនឈ្មោះថាបព្វជិតទេ បុគ្គលដែលបៀតបៀនសត្វដទៃ ក៏មិនឈ្មោះថាសមណៈឡើយ។

១៨៥.             អនូបវាទោ អនូបឃាតោ,          បាតិមោក្ខេ ច សំវរោ;
មត្តញ្ញុតា ច ភត្តស្មិំ,                  បន្តញ្ច សយនាសនំ;
អធិចិត្តេ ច អាយោគោ,             ឯតំ ពុទ្ធាន សាសនំ។
ការមិនតិះដៀល១ ការមិនបៀតបៀន១ ការសង្រួមក្នុងបាតិមោក្ខ១ ភាពជាអ្នកដឹងប្រមាណក្នុងភត្ត១ ការដេកនឹងអង្គុយក្នុងទីស្ងាត់១ ការព្យាយាមក្នុងអធិចិត្ត១ នុ៎ះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ។

១៨៦.             កហាបណវស្សេន,              តិត្តិ កាមេសុ វិជ្ជតិ;
អប្បស្សាទា ទុក្ខា កាមា,        ឥតិ វិញ្ញាយ បណ្ឌិតោ។
ការស្កប់ស្កល់ក្នុងកាមទាំងឡាយ រមែងមិនមានព្រោះកហាបណៈ​(ដែលធ្លាប់ចុះ)​ដូចទឹកភ្លៀងទេ កាមទាំងឡាយមានសុខតិចមានទុក្ខច្រើន អ្នកប្រាជ្ញដឹងច្បាស់យ៉ាងនេះហើយ។
១៨៧.             អបិ ទិព្វេសុ កាមេសុ,               រតិំ សោ នាធិគច្ឆតិ;
តណ្ហក្ខយរតោ ហោតិ,            សម្មាសម្ពុទ្ធសាវកោ។
លោក(បណ្ឌិត)​មិនបានត្រេតអរក្នុងកាមទាំងឡាយ សូម្បីជាទិព្វឡើយ សាវ័ករបស់ព្រះសម្មាសម្ពុទ្ធ​​រមែងជាអ្នកត្រេកអរក្នុងធម៌ជាគ្រឿងអស់តណ្ហា។

១៨៨.             ពហុំ វេ សរណំ យន្តិ,               បព្វតានិ វនានិ ច;
អារាមរុក្ខចេត្យានិ,                   មនុស្សា ភយតជ្ជិតា។
មនុស្សទាំងឡាយច្រើននាក់ ត្រូវភ័យគម្រាមហើយ តែងយកភ្នំ អារាម និងរុក្ខចេតិយ ជាទីពឹង។
១៨៩.             នេតំ ខោ សរណំ ខេមំ,             នេតំ សរណមុត្តមំ;
នេតំ សរណមាគម្ម,                  សព្ពទុក្ខា បមុច្ចតិ។
ទីពឹងបែបនេះមិនមែនជាទីពឹងដ៏ក្សេមទេ ទីពឹងបែបនេះមិនមែនជាទីពឹងដ៏ឧត្តមទេ បុគ្គលអាស្រ័យនូវទីពឹងនេះហើយ រមែងមិនរួចស្រឡះចាកទុក្ខទាំងពួងឡើយ។

១៩០.             យោ ច ពុទ្ធញ្ច ធម្មញ្ច,              សង្ឃញ្ច សរណំ គតោ;
ចត្តារិ អរិយសច្ចានិ,                  សម្មប្បញ្ញាយ បស្សតិ។
១៩១.          ទុក្ខំ ទុក្ខសមុប្បាទំ,                 ទុក្ខស្ស ច អតិក្កមំ;
អរិយញ្ចដង្គិកំ មគ្គំ,                  ទុក្ខូបសមគាមិនំ។
១៩២.          ឯតំ ខោ សរណំ ខេមំ,              ឯតំ សរណមុត្តមំ;
ឯតំ សរណមាគម្ម,                   សព្វទុក្ខា បមុច្ចតិ។
លុះតែបុគ្គលណាយកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹង ឃើញច្បាស់នូវអរិយសច្ចទាំង គឺ ទុក្ខសច្ច១ ទុក្ខសមុទយសច្ច១ និរោធសច្ច១ កន្លងទុក្ខ១ អរិយមគ្គប្រកបដោយអង្គ៨ ជាដំណើរទៅកាន់ព្រះនិព្វានដែលជាទីរម្ងាប់ទុក្ខ១ ដោយប្រាជ្ញដ៏ប្រពៃ នេះឯងជាទីពឹងដ៏ក្សេម នេះឯងជាទីពឹងដ៏ឧត្តម បុគ្គលអាស្រ័យទីពឹងនេះ រមែងរួចស្រឡះចាកទុក្ខទាំងពួងបាន។
១៩៣.             ទុល្លភោ បុរិសាជញ្ញោ,              ន សោ សព្វត្ថ ជាយតិ;
យត្ថ សោ ជាយតិ ធីរោ,            តំ កុលំ សុខមេធតិ។
បុរសអាជានេយ្យរកបានដោយកម្រ លោកមិនកើតក្នុងសព្វឋានឡើយ លោកជាអ្នកមានប្រាជ្ញាកើតក្នុងត្រកូលណា ត្រកូលនោះតែងដល់នូវសេចក្ដីសុខ។

១៩៤.             សុខោ ពុទ្ធានមុប្បាទោ,            សុខា សទ្ធម្មទេសនា;
សុខា សង្ឃស្ស សាមគ្គី,            សមគ្គានំ តបោ សុខោ។
ការកើតឡើងនៃព្រះពុទ្ធជាសុខ ការសំដែងព្រះសម្ធម្មជាសុខ សេចក្ដីព្រមព្រៀងគ្នានៃពួកជាសុខ តបធម៌របស់បុគ្គលអ្នកព្រមព្រៀងគ្នាទាំងឡាយជាសុខ។

១៩៥.             បូជារហេ បូជយតោ,                ពុទ្ធេ យទិ វ សាវកេ;
                   បបញ្ចសមតិក្កន្តេ,                   តិណ្ណសោកបរិទ្ទវេ។     
កាលបុគ្គលបូជាដល់បូជារហបុគ្គលគឹព្រះពុទ្ធ ឬសាវ័ករបស់ព្រះពុទ្ធ ដែលកន្លងផុតបបញ្ចធម៌ ដែលកន្លងផុតសេចក្ដីសោកនិងខ្សឹកខ្សួល។

១៩៦.             តេ តាទិសេ បូជយតោ,             និព្វុតេ អកុតោភយេ;
ន សក្កា បុញ្ញំ សង្ខាតុំ,             ឥមេត្តមបិ កេនចិ។
កាលបូជាដល់បូជារហបុគ្គលទាំងនោះ ដែលប្រកបដោយតាទិគុណ លោកមិនមានភ័យអំពីទីណា សូម្បីនិពា្វនទៅហើយ បុគ្គលណាមួយ មិនអាចរាប់បុណ្យថា បុណ្យនេះមានប្រមាណប៉ុណ្ណេះ បានឡើយ។
ចប់ពុទ្ធវគ្គ


១៧៩.             យស្ស ជិតំ នាវជីយតិ,    ជិតមស្ស នោ យាតិ កោចិ លោកេ;
តំ ពុទ្ធមនន្តគោចរំ,          អបទំ កេន បទេន នេស្សថ។
ជ័យជំនះរបស់ព្រះពុទ្ធអង្គណា មិនត្រឡប់ចាញ់វិញ កិលេសណាមួយក្នុងលោក រមែងមិនជាប់តាមជ័យជំនះរបស់ព្រះពុទ្ធអង្គនោះ នាងទាំងឡាយនឹងប្រលោមព្រះពុទ្ធអង្គនោះ ដែលមានគោចរ រកទីបំផុតគ្មាន មិនមានកិលេសដូចស្នាមជើង ដោយកិលេសដូចស្នាមជើង ម្ដេចកើត។

១៨០.             យស្ស ជាលិនី វិសត្តិកា,          តណ្ហា នត្ថិ កុហិញ្ចិ នេតវេ;
តំ ពុទ្ធំអនន្តគោចរំ,                    អបទំ កេន បទេន នេស្សថ។
តណ្ហាដែលមានបណ្ដាញផ្សាយទៅក្នុងអារម្មណ៍ផ្សេងៗ មិនមានដល់ព្រះពុទ្ធអង្គណា ដើម្បីនឹងនាំទៅក្នុងភពណាមួយ នាងទាំងឡាយនឹងប្រលោមព្រះពុទ្ធអង្គនោះ ដែលមានគោចររកទីបំផុតគ្មាន មិនមានកិលេសដូចស្នាមជើង ដោយកិលេសដូចស្នាមជើងមេ្តច    កើត។

១៨១.             យេ ឈានបសុតា ធីរា,             នេក្ខម្មូបសមេ រតា;
ទេវាបិ តេសំ បិហយន្តិ,             សម្ពុទ្ធានំ សតីមតំ។
អ្នកប្រាជ្ញទាំងឡាយណា ជាអ្នកខ្វល់ខ្វាយក្នុងឈាន ត្រេតអរក្នុងនេក្ខម្មៈ ជាឋានស្ងប់រម្ងាប់កិលេស សូម្បីទេវតានឹងមនុស្សទាំងឡាយតែងរាប់រក ចំពោះអ្នកប្រាជ្ញទាំងឡាយនោះ ដែលជាអ្នកត្រាស់ដឹងខ្លួនឯង ទាំងមានស្មារតី

១៨២.             កិច្ឆោ មនុស្សបដិលាភោ, កិច្ឆំ មច្ចាន ជីវិតំ;
កិច្ឆំ សទ្ធម្មស្សវនំ, កិច្ឆោ ពុទ្ធានមុប្បាទោ។
ការត្រឡប់បានអត្តភាពជាមនុស្សបានដោយកម្រ ការរស់សត្វទាំងឡាយបានដោយកម្រ ការស្ដាប់ធម៌របស់សប្បុរសបានដោយកម្រ ការកើតឡើងនៃព្រះពុទ្ធទាំងឡាយបានដោយកម្រ។

១៨៣.             សព្វបាបស្ស អករណំ,            កុសលស្សូបសម្បទា ;
សចិត្តបរិយោទបនំ ,                 ឯតំ ពុទ្ធាន សាសនំ។
ការមិនធ្វើបាបទាំងពួង ការញ៉ាំងកុសលអោយកើតឡើង ការធ្វើចិត្តរបស់ខ្លួនអោយផូរផង់ នេះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ។

១៨៤.             ខន្តី បរមំ តបោ តិតិក្ខា,            និព្វានំ បរមំ វទន្តិ ពុទ្ធា;
ន ហិ បព្វជិតោ បរូបឃាតី, សមណោ ហោតិ បរំ វិហេឋយន្តោ។
ខន្ដិ គឺសេចក្ដីអត់ធន់ជាតបធម៌ដ៏ឧត្តម ព្រះពុទ្ធទាំងឡាយតែងពោលថា ព្រះនិព្វានជាធម្មជាតិដ៏ឧត្តម បុគ្គលដែលសម្លាប់សត្វដទៃ មិនឈ្មោះថាបព្វជិតទេ បុគ្គលដែលបៀតបៀនសត្វដទៃ ក៏មិនឈ្មោះថាសមណៈឡើយ។

១៨៥.             អនូបវាទោ អនូបឃាតោ,          បាតិមោក្ខេ ច សំវរោ;
មត្តញ្ញុតា ច ភត្តស្មិំ,                  បន្តញ្ច សយនាសនំ;
អធិចិត្តេ ច អាយោគោ,             ឯតំ ពុទ្ធាន សាសនំ។
ការមិនតិះដៀល១ ការមិនបៀតបៀន១ ការសង្រួមក្នុងបាតិមោក្ខ១ ភាពជាអ្នកដឹងប្រមាណក្នុងភត្ត១ ការដេកនឹងអង្គុយក្នុងទីស្ងាត់១ ការព្យាយាមក្នុងអធិចិត្ត១ នុ៎ះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ។

១៨៦.             កហាបណវស្សេន,              តិត្តិ កាមេសុ វិជ្ជតិ;
អប្បស្សាទា ទុក្ខា កាមា,        ឥតិ វិញ្ញាយ បណ្ឌិតោ។
ការស្កប់ស្កល់ក្នុងកាមទាំងឡាយ រមែងមិនមានព្រោះកហាបណៈ​(ដែលធ្លាប់ចុះ)​ដូចទឹកភ្លៀងទេ កាមទាំងឡាយមានសុខតិចមានទុក្ខច្រើន អ្នកប្រាជ្ញដឹងច្បាស់យ៉ាងនេះហើយ។
១៨៧.             អបិ ទិព្វេសុ កាមេសុ,               រតិំ សោ នាធិគច្ឆតិ;
តណ្ហក្ខយរតោ ហោតិ,            សម្មាសម្ពុទ្ធសាវកោ។
លោក(បណ្ឌិត)​មិនបានត្រេតអរក្នុងកាមទាំងឡាយ សូម្បីជាទិព្វឡើយ សាវ័ករបស់ព្រះសម្មាសម្ពុទ្ធ​​រមែងជាអ្នកត្រេកអរក្នុងធម៌ជាគ្រឿងអស់តណ្ហា។

១៨៨.             ពហុំ វេ សរណំ យន្តិ,               បព្វតានិ វនានិ ច;
អារាមរុក្ខចេត្យានិ,                   មនុស្សា ភយតជ្ជិតា។
មនុស្សទាំងឡាយច្រើននាក់ ត្រូវភ័យគម្រាមហើយ តែងយកភ្នំ អារាម និងរុក្ខចេតិយ ជាទីពឹង។
១៨៩.             នេតំ ខោ សរណំ ខេមំ,             នេតំ សរណមុត្តមំ;
នេតំ សរណមាគម្ម,                  សព្ពទុក្ខា បមុច្ចតិ។
ទីពឹងបែបនេះមិនមែនជាទីពឹងដ៏ក្សេមទេ ទីពឹងបែបនេះមិនមែនជាទីពឹងដ៏ឧត្តមទេ បុគ្គលអាស្រ័យនូវទីពឹងនេះហើយ រមែងមិនរួចស្រឡះចាកទុក្ខទាំងពួងឡើយ។

១៩០.             យោ ច ពុទ្ធញ្ច ធម្មញ្ច,              សង្ឃញ្ច សរណំ គតោ;
ចត្តារិ អរិយសច្ចានិ,                  សម្មប្បញ្ញាយ បស្សតិ។
១៩១.          ទុក្ខំ ទុក្ខសមុប្បាទំ,                 ទុក្ខស្ស ច អតិក្កមំ;
អរិយញ្ចដង្គិកំ មគ្គំ,                  ទុក្ខូបសមគាមិនំ។
១៩២.          ឯតំ ខោ សរណំ ខេមំ,              ឯតំ សរណមុត្តមំ;
ឯតំ សរណមាគម្ម,                   សព្វទុក្ខា បមុច្ចតិ។
លុះតែបុគ្គលណាយកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹង ឃើញច្បាស់នូវអរិយសច្ចទាំង គឺ ទុក្ខសច្ច១ ទុក្ខសមុទយសច្ច១ និរោធសច្ច១ កន្លងទុក្ខ១ អរិយមគ្គប្រកបដោយអង្គ៨ ជាដំណើរទៅកាន់ព្រះនិព្វានដែលជាទីរម្ងាប់ទុក្ខ១ ដោយប្រាជ្ញដ៏ប្រពៃ នេះឯងជាទីពឹងដ៏ក្សេម នេះឯងជាទីពឹងដ៏ឧត្តម បុគ្គលអាស្រ័យទីពឹងនេះ រមែងរួចស្រឡះចាកទុក្ខទាំងពួងបាន។
១៩៣.             ទុល្លភោ បុរិសាជញ្ញោ,              ន សោ សព្វត្ថ ជាយតិ;
យត្ថ សោ ជាយតិ ធីរោ,            តំ កុលំ សុខមេធតិ។
បុរសអាជានេយ្យរកបានដោយកម្រ លោកមិនកើតក្នុងសព្វឋានឡើយ លោកជាអ្នកមានប្រាជ្ញាកើតក្នុងត្រកូលណា ត្រកូលនោះតែងដល់នូវសេចក្ដីសុខ។

១៩៤.             សុខោ ពុទ្ធានមុប្បាទោ,            សុខា សទ្ធម្មទេសនា;
សុខា សង្ឃស្ស សាមគ្គី,            សមគ្គានំ តបោ សុខោ។
ការកើតឡើងនៃព្រះពុទ្ធជាសុខ ការសំដែងព្រះសម្ធម្មជាសុខ សេចក្ដីព្រមព្រៀងគ្នានៃពួកជាសុខ តបធម៌របស់បុគ្គលអ្នកព្រមព្រៀងគ្នាទាំងឡាយជាសុខ។

១៩៥.             បូជារហេ បូជយតោ,                ពុទ្ធេ យទិ វ សាវកេ;
                   បបញ្ចសមតិក្កន្តេ,                   តិណ្ណសោកបរិទ្ទវេ។     
កាលបុគ្គលបូជាដល់បូជារហបុគ្គលគឹព្រះពុទ្ធ ឬសាវ័ករបស់ព្រះពុទ្ធ ដែលកន្លងផុតបបញ្ចធម៌ ដែលកន្លងផុតសេចក្ដីសោកនិងខ្សឹកខ្សួល។

១៩៦.             តេ តាទិសេ បូជយតោ,             និព្វុតេ អកុតោភយេ;
ន សក្កា បុញ្ញំ សង្ខាតុំ,             ឥមេត្តមបិ កេនចិ។
កាលបូជាដល់បូជារហបុគ្គលទាំងនោះ ដែលប្រកបដោយតាទិគុណ លោកមិនមានភ័យអំពីទីណា សូម្បីនិពា្វនទៅហើយ បុគ្គលណាមួយ មិនអាចរាប់បុណ្យថា បុណ្យនេះមានប្រមាណប៉ុណ្ណេះ បានឡើយ។
ចប់ពុទ្ធវគ្គ

No comments:

Post a Comment

 

Sample text

Sample Text

Sample Text