Pages

Tuesday, April 19, 2011

១២.អត្តវគ្គ

១២. អត្តវគ្គ

១៥៧.
អត្តានញ្ចេ បិយំ ជញ្ញា,              រក្ខេយ្យ នំ សុរក្ខិតំ;
តិណ្ណំ អញ្ញតរំ យាមំ,                បដិជគ្គេយ្យ បណ្ឌិតោ។
បើបណ្ឌឹតដឹងខ្លួនថា ខ្លួនជាទីស្រឡាញ់ គួររក្សាខ្លួននោះអោយល្អ គួរស្ងួនគ្រងខ្លួនទុកក្នុងវ័យទាំងបី វ័យណាមួយ។
១៥៨.

អត្តានមេវ បឋមំ,                      បតិរូបេ និវេសយេ;
អថញ្ញមនុសាសេយ្យ,              ន កិលិស្សេយ្យ បណ្ឌិតោ។
បណ្ឌិតគួរដម្កល់ខ្លួនទុកក្នុងគុណដ៏សមគួរជាមុនសិន ហើយសឹមប្រៀនប្រដៅអ្នកដទៃ ជាខាងក្រោយ(ធ្វើយ៉ាងនេះ)នឹងមិនលំបាកឡើយ។

១៥៩.
អត្តានំ ចេ តថា កយិរា,            យថាញ្ញមនុសាសតិ;
សុទន្តោ វត ទមេថ,                    អត្តា ហិ កិរ ទុទ្ទមោ។
បុគ្គលប្រៀនប្រដៅអ្នកដទៃយ៉ាងណា ត្រូវធ្វើខ្លួនអោយបានយ៉ាងនោះដែរ អ្នកដែលទូន្មានខ្លួនល្អហើយ ទើបគួរទូន្មានអ្នកដទៃបាន ព្រោះថា ខ្លួនកម្រទូន្មានបានពេកណាស់។


១៦០.
អត្តា ហិ អត្តនោ នាថោ,           កោ ហិ នាថោ បរោ សិយា;
អត្តនា ហិ សុទន្តេន,                 នាថំ លភតិ ទុល្លភំ។
ខ្លួនជាទីពឹងរបស់ខ្លួន អ្នកដទៃជាទីពឹងដូចម្ដេចបាន ព្រោះបុគ្គលអ្នកមានខ្លួនហ្វឹកហ្វឺនល្អហើយ រមែងបាននូវទីពឹងដែលគេរកបានដោយកម្រ។

១៦១.
អត្តនា ហិ កតំ បាបំ,                អត្តជំ អត្តសម្ភវំ;
អភិមត្ថតិ ទុម្មេធំ,                       វជិរំ វម្ហយំ មណិំ។
បាបកើតអំពីខ្លួន មានខ្លួនជាដែនកើតដែលខ្លួនធ្វើហើយ តែងញាំញីមនុស្សឥតប្រាថ្នា ដូចពេជ្រសម្រាប់កាត់កែវមណីដែលកើតអំពីថ្មដូច្នោះឯង។

១៦២.
យស្ស អច្ចន្តទុស្សីល្យំ,              មាលុវា សាលមិវោត្ថតំ;
ករោតិ សោ តថត្តានំ,              យថា នំ ឥច្ឆតី ទិសោ។
ភាពជាអ្នកទ្រូស្ដសីលហួសហេតុ គ្របសង្កត់(នូវអត្តភាព)របស់បុគ្គលណា ដូចវល្លិ៍ដែលរួបរឹត ដើមឈើ បុគ្គលនោះឈ្មោះថាធ្វើខ្លួនឯងអោយវិនាស ដូចជាចោរអ្នកប្រាថ្នាធ្វើបុគ្គលនោះ អោយវិនាសដូច្នោះ។

១៦៣.
សុករានិ អសាធូនិ,                  អត្តនោ អហិតានិ ច;
យំ វេ ហិតញ្ច សាធុញ្ច,             តំ វេ បរមទុក្ករំ។
កម្មទាំងឡាយណា មិនល្អផង មិនជាប្រយោជន៍ដល់ខ្លួនផង កម្មទាំងនោះដែលជនពាលធ្វើបានដោយងាយ កម្មណាជាប្រយោជន៍ផង ល្អផង កម្មនោះឯង ដែលជនពាលធ្វើបានដោយលំបាក។
១៦៤.
យោ សាសនំ អរហតំ,              អរិយានំ ធម្មជីវិនំ;
បដិក្កោសតិ ទុម្មេធោ,              ទិដ្ឋិំ និស្សាយ បាបិកំ;
ផលានិ កដ្ឋកស្សេវ,                អត្តឃញ្ញាយ ផល្លតិ។
បុគ្គលណាអ័ប្បប្រាជ្ញា អាស្រ័យទិដ្ឋិដ៏លាមក ហាមឃាត់សាសនារបស់ព្រះអរហន្ដទាំងឡាយដ៏ប្រសើរ រស់នៅដោយធម៌ ការហាមឃាត់របស់បុគ្គលនោះ រមែងចេញផល ដើម្បីសម្លាប់ខ្លួន ដូចផ្លែឬស្សីដូច្នោះ។
១៦៥.
អត្តនា កតំ បាបំ,                   អត្តនា សំកិលិស្សតិ;
អត្តនា អកតំ បាបំ,                  អត្តនាវ វិសុជ្ឈតិ;
សុទ្ធី អសុទ្ធិ បច្ចត្តំ,                    នាញ្ញោ អញ្ញំ វិសោធយេ។
អ្នកធ្វើបាបខ្លួនឯងនឹងសៅហ្មងខ្លួនឯង អ្នកមិនធ្វើបាបខ្លួនឯងតែងបរិសុទ្ធស្អាតខ្លួនឯង សេចក្ដីបរិសុទ្ធិនឹងមិនបរិសុទ្ធិមានចំពោះខ្លួន អ្នកដទៃនឹងធ្វើអ្នកដទៃអោយបរិសុទ្ធិពុំបានទេ។
១៦៦.
អត្តទត្ថំ បរត្ថេន,                        ពហុនាបិ ន ហាបយេ;
អត្តទត្ថមភិញ្ញាយ,                              សទត្ថបសុតោ សិយា។
បុគ្គលកុំគប្បីធ្វើប្រយោជន៍ខ្លួនអោយវិនាស ព្រោះប្រយោជន៍របស់អ្នកដទៃ សូម្បីច្រើន បើដឺងច្បាស់នូវប្រយោជន៍របស់ខ្លួនហើយ គប្បីខ្វល់ខ្វាយក្នុងប្រយោជន៍របស់ខ្លួននោះ។

ចប់អត្តវគ្គ។

No comments:

Post a Comment

 

Sample text

Sample Text

Sample Text