២១. បកិណ្ណកវគ្គ
ចជេ មត្តាសុខំ ធីរោ, សម្បស្សំ វិបុលំ សុខំ។
បើឃើញសេចក្ដីសុខដ៏ធំទូលាយ ព្រោះលះបង់សុខល្មមប្រមាណ អ្នកមានប្រាជ្ញា កាលឃើញសុខធំទូលាយ គប្បីលះសុខល្មមប្រមាណចេញ។
វេរសំសគ្គសំសដ្ឋោ, វេរា សោ ន បរិមុច្ចតិ។
ជនប្រាថ្នាសេចក្ដីសុខ ដើម្បីខ្លួន ដោយបង្កទុក្ខអោយអ្នកដទៃ ជននោះឈ្មោះថាច្របូកច្របល់ហើយ ដោយការជាប់ចំពាក់ គឺពៀរ រមែងមិនរួចចាកពៀរទេ។
ឧន្នឡានំ បមត្តានំ, តេសំ វឌ្ឍន្តិ អាសវា។
របស់ណាដែលខ្លួនគួរធ្វើ របស់នោះពួកភិក្ខុណា លះបង់ចោលហើយ តែរបស់ដែលមិនគួរធ្វើ ត្រឡប់ជាធ្វើវិញ អាសវៈទាំងឡាយ តែងចំរើនឡើងដល់ពួកភិក្ខុនោះ ជាអ្នកមានសេចក្ដីប្រមាទ មានមានះដូចជាដើមបុសលើកឡើយហើយ។
អកិច្ចន្ដេ ន សេវន្តិ, កិច្ចេ សាតច្ចការិនោ;
សតានំ សម្បជានានំ, អត្ថំ គច្ឆន្តិ អាសវា។
លុះតែសតិប្រព្រឹត្តទៅ ក្នុងកាយជានិច្ច ដែលពួកភិក្ខុណាបានប្រារឰប្រពៃហើយ ភិក្ខុទាំងនោះ រមែងជាអ្នកធ្វើការដែលគួរធ្វើរឿយៗ មិនធ្វើការដែលមិនគួរធ្វើ អាសវៈទាំងឡាយ របស់ពួកភិក្ខុនោះ ដែលជាអ្នកមានសតិ មានសម្បជញ្ញៈ រមែលដល់នូវការអស់ទៅ។
រដ្ឋំ សានុចរំ ហន្ត្វា, អនីឃោ យាតិ ព្រាហ្មណោ។
បុគ្គលសម្លាប់តណ្ហាដូចមាតាផង សម្លាប់អស្មិមានៈដូចមិតាផង សម្លាប់សស្សតទិដ្ឋិនិងឧច្ឆេទទិដ្ឋិ ដូចសេ្ដចជាក្ស័ត្រពីរព្រះអង្គផង សម្លាប់អាយតនៈដូចផែនដែន ប្រព្រឹត្តទៅមួយអន្លើ ដោយបុរសអ្នកដើរតាមគឺស្មៀនផង រមែងបានទៅជាខីណាសវព្រាហ្មណ៍ ជាអ្នកមិនមានទុក្ខ។
វេយគ្ឃបញ្ចមំ ហន្ត្វា, អនីឃោ យាតិ ព្រាហ្មណោ។
បុគ្គលសម្លាប់តណ្ហាដូចមាតាផង សម្លាប់អស្មិមានះដូចបិតាផង សម្លាប់សស្សតទិដ្ឋិនិងឧច្ឆេទទិដ្ឋ ដូចជាសេ្ដច ជាព្រាហ្មណ៍ទាំងពីរផង សម្លាប់វិចិកច្ឆា ដូចជាខ្លាធំជាគំរប់៥ផង បានហើយរមែងបានទៅជាខីណាសវព្រាហ្មណ៍ ជាអ្នកមិនមានទុក្ខ។
យេសំ ទិវា ច រត្តោ ច, និច្ចំ ពុទ្ធគតា សតិ។
សតិរបស់ជនណាដែលឋិតនៅក្នុងព្រះពុទ្ធគុណ អស់កាលជានិច្ច ទាំងថ្ងៃទាំងយប់ ជននោះឈ្មោះថាសាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឰកៗ ដោយប្រពៃ សព្វកាល។
យេសំ ទិវា ច រត្តោ ច, និច្ចំ ធម្មគតា សតិ។
សតិរបស់ជនណាដែលឋិតនៅក្នុងព្រះធម្មគុណ អស់កាលជានិច្ចទាំងថ្ងៃទាំងយប់ ជនពួកនោះឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឰក ៗ ដោយប្រពៃ សព្វកាល។
យេសំ ទិវា ច រត្តោ ច, និច្ចំ សង្ឃគតា សតិ។
សតិរបស់ជនណាដែលឋិតនៅក្នុងព្រះសង្ឃគុណ អស់កាលជានិច្ចទាំងថ្ងៃទាំងយប់ ជនពួកនោះឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឰក ៗ ដោយប្រពៃ សព្វ កាល។
យេសំ ទិវា ច រត្តោ ច, និច្ចំ កាយគតា សតិ។
សតិរបស់ជនពួកណា ដែលឋិតនៅក្នុងកាយ អស់កាលជានិច្ច ទាំងថ្ងៃទាំងយប់ ជនពួកនោះឈ្មោះថាសាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឰក ៗ ដោយប្រពៃ សព្វកាល។
យេសំ ទិវា ច រត្តោ ច, អហិំសាយ រតោ មនោ។
ចិត្តរបស់ជនពួកណាត្រេតអរហើយ ក្នុងការបៀតបៀនគេ ទាំងថ្ងៃទាំងយប់ ជនពួកនោះ ឈ្មោះថាសាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឰក ៗ ដោយប្រពៃ សព្វកាល។
ចិត្តរបស់ជនពួកណា ត្រេតអរហើយ ក្នុងមេត្តាភាវនា ទាំងយប់ទាំងថ្ងៃ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឰកៗ ដោយប្រពៃ សព្វកាល។
ទុក្ខោសមានសំវាសោ, ទុក្ខានុបតិតទ្ធគូ;
តស្មា ន ចទ្ធគូ សិយា, ន ច ទុក្ខានុបតិតោ សិយា ។
ការចេញបួសបានដោយកម្រ ការត្រេតអរត្រូវបានដោយក្រ ផ្ទះទាំងឡាយមានការនៅគ្រប់គ្រងដោយលំបាក ជាការក្រ ការនៅរួមដោយជនស្មើគ្នា ជាការក្រ ជនអ្នកដើរផ្លូវឆ្ងាយគឺវដ្ដៈ តែងត្រូវសេចក្ដីទុក្ខធ្លាក់ជាប់តាម ព្រោះហេតុនោះ បុគ្គលមិនគប្បីជាអ្នកដើរផ្លូវឆ្ងាយផង មិនគប្បីជាអ្នកត្រូវសេចក្ដីទុក្ខធ្លាក់ជាប់តាមផង។
យំ យំ បទេសំ ភជតិ, តត្ថ តត្ថេវ បូជិតោ។
បុគ្គលអ្នកមានសទ្ធា បរិបូណ៌ដោយសីល ស្កប់ស្កល់ដោយយសនិងភោគសម្បត្តិ គប់រកប្រទេសណាៗ គេតែងបូជាក្នុងប្រទេសនោះៗ។
អសន្តេត្ថ ន ទិស្សន្តិ, រត្តិំ ខិត្តា យថា សរា។
ពួកសប្បុរស រមែងប្រាកដក្នុងទីឆ្ងាយ ដូចភ្នំហិមពាន្ដដូច្នោះ ពួកអសប្បុរសទុកជាឋិតនៅក្នុងទីជិត ក៏រមែងមិនប្រាកដ ដូចព្រួញដែលបុគ្គលបាញ់ក្នុងវេលាយប់។
ឯកោ ទមយមត្តានំ, វនន្តេ រមិតោ សិយា។
បុគ្គល គួរគប់រកទីអង្គុយម្នាក់ឯង ទីដេកម្នាក់ឯង ជាអ្នកត្រាច់ទៅម្នាក់ឯង មិនជាអ្នកខ្ជិលច្រអូស ជាអ្នកម្នាក់ឯងទូន្មានខ្លួន គួរជាអ្នកត្រេតអរក្នុងព្រៃស្ងាង់។
ចប់បកិណ្ណកវគ្គ។
No comments:
Post a Comment