Pages

Tuesday, April 19, 2011

១១.ជរាវគ្គ


១១. ជរាវគ្គ

១៤៦.             កោ នុ ហាសោ កិមានន្ទោ,     និច្ចំ បជ្ជលិតេ សតិ;
អន្ធការេន ឱនទ្ធា,                   បទីបំ ន គវេសថ។
កាលបើលោកសន្និវាសត្រូវភ្លើងមានរាគៈជាដើម ឆេះទ្រលោមជានិច្ច ម្ដេចក៏សើច ម្ដេចក៏ត្រេកត្រអាល អ្នកទាំងឡាយត្រូវងងឹតគឺអវិជ្ជារួបរឹតហើយ(មេ្តចឡើយ)ក៏មិនស្វែងរក
ប្រទីបគឺប្រាជ្ញា​​

១៤៧.             បស្ស ចិត្តកតំ ពិម្ពំ,                   អរុកាយំ សមុស្សិតំ;
អាតុរំ ពហុសង្កប្បំ,                   យស្ស នត្ថិ ធុវំ ឋិតិ។
អត្តភាពណា មិនទៀងទាត់ ឋិតថេរ អ្នកចូរមើលអត្តភាព(នោះ)ដែលកុសលាកុសលកម្ម ធ្វើវិចិត្រហើយ ជាកាយពាសពេញ ដោយដំបៅ ដែលឆ្នឹងបីរយកំណាត់ផ្ដុំគ្នាហើយ ជាអត្តភាពក្ដៅក្រហាយជានិច្ច ជាទីរំពឹងត្រិះរិះរបស់ជនច្រើនគ្នា។
១៤៨.             បរិជិណ្ណមិទំ រូបំ,                       រោគនិទ្ធំ បភង្គុណំ;
ភិជ្ជតិ បូតិសន្ទេហោ,                 មរណន្ដំ ហិ ជីវិតំ។
រូបនេះគ្រាំគ្រាអស់ហើយ ជាទីសំណាក់នៃរោគ ជារបស់ពុកផុយរាងកាយជារបស់ស្អុយ(នេះ) តែងបែកធ្លាយទៅវិញ ព្រោះថាជីវិតមានសេចក្ដីស្លាប់ជាទីបំផុត។

១៤៩.             យានិមានិ អបត្ថានិ ,                 អលាពូនេវ សារទេ;
កាបោតកានិ អដ្ឋីនិ,               តានិ ទិស្វាន កា រតិ។
ឆ្អឹងទាំងឡាយណា មានសម្បុរដូចសត្វព្រាប ដែលគេចោលហើយដូចផ្លែឃ្លោកក្នុងសរទកាល សេចក្ដីត្រេតអរអ្វីហ្ន៎ (របស់អ្នកទាំងឡាយ)ព្រោះតែឃើញឆ្អឹងទាំងឡាយនោះ។

១៥០.             អដ្ឋីនំ នគរំ កតំ,                       មំសលោហិតលេបនំ;
យត្ថ ជរា ច មច្ចុ ច,                   មានោ មក្ខោ ច ឱហិតោ។
សេចក្ដីគ្រាំគ្រា សេចក្ដីស្លាប់ សេចក្រីប្រកាន់ខ្លួននឹងសេចក្ដីលុបគុណប្រជុំចុះក្នុងសរីរៈណា​(សរីរៈនោះ)ដែលកុសលាកុសលកម្មធ្វើហើយអោយជានគររបស់ឆ្អឹងទាំងឡាយ ជាគ្រឿងប្រឡាក់ដោយសាច់និងឈាម។

១៥១.             ជីរន្តិ វេ រាជរថា សុចិត្តា,            អថោ សរីរម្បិ ជរំ ឧបេតិ;
សតញ្ច ធម្មោ ន ជរំ ឧបេតិ,       សន្តោ ហវេ សព្ភិ បវេទយន្តិ។
រាជរថទាំងឡាយ ដ៏វិចិត្រល្អ រមែងគ្រាំគ្រា សូម្បីសរីរៈក៏ដល់នូវសេចក្ដីគ្រាំគ្រាដូចគ្នា ទើបឯធម៌របស់សប្បុរសទាំងឡាយ មិនដល់នូវសេចក្ដីគ្រាំគ្រា(ដូច្នោះទេ) សប្បុរសទាំងឡាយ តែងនិយាយអោយពួកសប្បុរសផងគ្នាដឹងបាន។

១៥២.             អប្បស្សុតាយំ បុរិសោ,              ពលិពទ្ធោវ ជីរតិ;
មំសានិ តស្ស វឌ្ឍន្តិ,                 បញ្ញា តស្ស ន វឌ្ឍតិ។
បុរសអ្នកមិនមានការចេះដឹងនេះ តែងចាស់(ឥតអំពើ)ដូចគោបំរើសាច់របស់វាតែង      ចំរើនឡើង តែប្រាជ្ញារបស់វាមិនចំរើនឡើយ។

១៥៣.             អនេកជាតិសំសារំ ,                 សន្ធាវិស្សំ អនិព្វិសំ;
គហការំ គវេសន្តោ,                 ទុក្ខា ជាតិ បុនប្បុនំ។
កាលតថាគតមិនទាន់បានជួបប្រទះ(ព្រះពោធិញ្ញាណ)រវល់តែស្វះស្វែងរកជាងផ្ទះគឺតណ្ហា អ្នកធ្វើផ្ទះគឺអត្តភាពក៏អន្ដោលទៅកាន់សង្សារវដ្ដមានជាតិដ៏ច្រើន សេចក្ដីកើតជាទុក្ខរឿយៗ។

១៥៤.             គហការក ទិដ្ឋោសិ,               បុន គេហំ ន កាហសិ;
សព្វា តេ ផាសុកា ភគ្គា,          គហកូដំ វិសង្ខតំ;
វិសង្ខារគតំ ចិត្តំ,                        តណ្ហានំ ខយមជ្ឈគា។
នៃជាងផ្ទះ អ្នកឯងធ្វើផ្ទះគឺអត្តភាព តថាគតឃើញហើយ អ្នកនឹងធ្វើផ្ទះ(របស់តថាគត)ទៀតមិនបានឡើយ ឆ្អឹងជំនីរគឺកិលេសរបស់អ្នកទាំងអស់តថាគតកាច់បំបាក់ហើយ ដម្បូលផ្ទះគឺ អវិជ្ជា តថាគតកំចាត់ចោលហើយ ចិត្តរបស់តថាគត ដល់ព្រះនិព្វានដែលមានសង្ខារប្រាសហើយ តថាគត បានដល់ធម៌ជាគ្រឿងក្ស័យតណ្ហាទាំងឡាយហើយ។

១៥៥.             អចរិត្វា ព្រហ្មចរិយំ,                  អលទ្ធា យោព្វនេ ធនំ;
ជិណ្ណកោញ្ចាវ ឈាយន្តិ,         ខីណមច្ឆេវ បល្លលេ។
ជនពាលទាំងឡាយ មិនប្រព្រឹត្តព្រហ្មចរិយធម៌ មិនបានទ្រព្យក្នុងកាលខ្លួននៅជាកំឡោះក្រមុំ រមែងសញ្ជប់សញ្ជឹង ដូចសត្វក្រៀលចាស់ សំកុកនៅ ក្នុងភក់ដែលអស់ត្រីហើយ។

១៥៦.
អចរិត្វា ព្រហ្មចរិយំ,                  អលទ្ធា យោព្វនេ ធនំ;
សេន្តិ ចាបាតិខីណាវ,               បុរាណានិ អនុត្ថុនំ។
ជនពាលទាំងឡាយ មិនប្រព្រឹត្តព្រហ្មចរិយធម៌ មិនបានទ្រព្យក្នុងកាលខ្លួននៅកំឡោះក្រមុំ រមែងដេកថ្ងូរ សោកស្ដាយទ្រព្យចាស់ទាំងឡាយ ដូចព្រួញដែលផុតចាកខ្សែបន្លោះដូច្នោះ។
                                                   


No comments:

Post a Comment

 

Sample text

Sample Text

Sample Text