២០. មគ្គវគ្គ
វិរាគោ សេដ្ឋោ ធម្មានំ, ទ្វិបទានញ្ច ចក្ខុមា។
ផ្លូវមានអង្គ៨ ប្រសើរជាងផ្លូវទាំងឡាយ បទ៤ គឺអរិយសច្ចប្រសើរជាងសច្ចៈទាំងឡាយ វិរាគធម៌ប្រសើរជាងធម៌ទាំងឡាយ ម្យ៉ាងទៀត ព្រះតថាគតមានចក្ខុ ប្រសើរជាងសត្វទ្វេបាទ ទាំងឡាយ។
ឯតញ្ហិ តុម្ហេ បដិបជ្ជថ, មារស្សេតំ បមោហនំ។
ផ្លូវនេះឯង ប្រព្រឹត្តទៅដើម្បីសេចក្ដីបរិសុទ្ធនៃទស្សនៈ ផ្លូវដទៃមិនមានទេ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរដើរទៅកាន់ផ្លូវនោះ ផ្លូវនេះជាផ្លូវញ៉ាំមារអោយវង្វេង។
អក្ខាតោ វោ មយា មគ្គោ, អញ្ញាយ សល្លសន្ថនំ ។
អ្នកទាំងឡាយដើរទៅកាន់ផ្លូវនេះហើយ អាចនឹងធ្វើអោយផុតទុក្ខបាន ផ្លូវនេះហើយ ដែលតថាគតថាជាផ្លូវកំចាត់បង់កូនសរ ប្រាប់អ្នកទាំងឡាយ។
បដិបន្នា បមោក្ខន្តិ, ឈាយិនោ មារពន្ធនា។
សេចក្ដីព្យាយាមញ៉ាំងកិលេសអោយក្ដៅសព្វ អ្នកទាំងឡាយគប្បីធ្វើ ព្រះតថាគតទាំងឡាយគ្រាន់តែជាអ្នកប្រាប់ ជនទាំងឡាយមានការពិនិត្យ បើបានដើរទៅហើយ នឹងរួចចាកចំណងរបស់មារបាន។
កាលណាបុគ្គលយល់ឃើញដោយប្រាជ្ញាថា សង្ខារទាំងពួងមិនទៀង ដូច្នេះ កាលណោះ រមែងនឿយណាយ ក្នុងសេចក្ដីទុក្ខ នេះជាផ្លូវនៃសេចក្ដីបរិសុទ្ធ។
អថ និព្ពិន្ទតិ ទុក្ខេ, ឯស មគ្គោ វិសុទ្ធិយា។
កាលណា បុគ្គលយល់ឃើញដោយប្រាជ្ញាថា សង្ខារទាំងពួងនាំមកនូវសេចក្ដីទុក្ខដូច្នេះ កាលណោះ រមែងនឿយណាយ ក្នុងសេចក្ដីទុក្ខ នេះជាផ្លូវនៃសេចក្ដីបរិសុទ្ធ។
អថ និព្ពិន្ទតិ ទុក្ខេ, ឯស មគ្គោ វិសុទ្ធិយា។
កាលណា បុគ្គលយល់ឃើញដោយប្រាជ្ញាថា សង្ខារទាំងពួងមិនមែនជារបស់ខ្លួនដូច្នេះ កាលណោះ រមែងនឿយណាយ ក្នុងសេចក្ដីទុក្ខ នេះជាផ្លូវនៃសេចក្ដីបរិសុទ្ធ។
សំសន្នសង្កប្បមនោ កុសីតោ, បញ្ញាយ មគ្គំ អលសោ ន វិន្ទតិ។
បុគ្គលនៅកំឡោះមានកំលាំង ទាស់តែប្រកមដោយសេចក្ដីខ្ជិលច្រអូស មិនប្រឹងប្រែង ក្នុងកាលដែលគួរប្រឹងប្រែង មានសេចក្ដីត្រិះរិះក្នុងចិត្ត លិចចុះ ក្នុងអកុសលវិតក្កៈ ជាមនុស្សខ្ជិល បុគ្គលខ្ជិលនោះរមែងមិនបានផ្លូវបញ្ញាឡើយ។
ឯតេ តយោ កម្មបថេ វិសោធយេ, អារាធយេ មគ្គមិសិប្បវេទិតំ។
បុគ្គលគប្បីជាអ្នករក្សាវាចា សង្រួមអោយល្អ ដោយមិត្ត ទាំងមិនគប្បីធ្វើអកុសលដោយកាយ បុគ្គលគប្បីជំរះកម្មបទទាំង៣ នេះ នឹងគប្បីត្រេតអរចំពោះមគ្គ ដែលលោកអ្នកស្វែងរកគុណ ដ៏ល្អ សំដែងទុកហើយ។
ឯតំ ទ្វេធាបថំ ញត្វា, ភវាយ វិភវាយ ច;
តថាត្តានំ និវេសេយ្យ, យថា ភូរិ បវឌ្ឍតិ។
ប្រាជ្ញា រមែងកើតអំពីការប្រកប សេចក្ដីវិនាសប្រាជ្ញា រមែងកើតអំពីការមិនប្រកប អ្នកមានប្រាជ្ញាដឹងការប្រកប និងការមិនប្រកប ទាំពីរនេះថា ជាគន្លងនៃសេចក្ដីចំរើន និងសេចក្ដីវិនាសហើយ ប្រាជ្ញាចំរើនឡើយដោយប្រការណា គួរដំកល់ខ្លួនទុក ដោយប្រការនោះ។
ឆេត្វា វនញ្ច វនថញ្ច, និព្វនា ហោថ ភិក្ខវោ។
អ្នកទាំងឡាយចូរកាត់កិលេសដូចជាព្រៃចេញ ចូរកំចាត់ដើមឈើ ព្រោះភ័យកើតអំពីកិលេស ដូចជាព្រៃ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរកាត់កិលេសដូចជាព្រៃឈើផង កិលេសដូចជាដើមឈើដុះក្នុងព្រៃផង។
បដិពទ្ធមនោវ តាវ សោ, វច្ឆោ ខីរបកោវ មាតរិ។
ចូរជាអ្នកកុំមានកិលេស ដូចជាព្រៃឡើយ ព្រោះថាកិលេសដូចជាព្រៃឈើដុះក្នុងព្រៃរបស់នរជន សូម្បីមានប្រមាណតិចក៏ដោយ បើកាត់មិនដាច់កក្នុងពួកនារីដរាបណា នរជននោះឯង តែងមានចិត្តចំពោះក្នុងពួកនារី ដូមកូនគោនៅក្នុងបៅដោះ ដែលមានចិត្តជាប់នៅនឹងមេ ដរាបនោះ។
សន្តិមគ្គមេវ ព្រូហយ, និព្វានំ សុគតេន ទេសិតំ។
អ្នកចូរដកសេចក្ដីស្រឡាញ់របស់ខ្លួនចេញ ដូចបុគ្គល ដកផ្កាកុមុខ ដែលកើតក្នុងសរទកាលដោយដៃ អ្នកចូរបណ្ដុះនូវផ្លូវសន្ដិភាពតែម្យ៉ាង ព្រះនិព្វាន ព្រះសុគតសំដែងទុកហើយ។
ឥតិ ពាលោ វិចិន្តេតិ, អន្តរាយំ ន ពុជ្ឈតិ។
អញនឹងនៅក្នុងទីនេះអស់វស្សានរដូវ អញនឹងនៅក្នុងទីនេះក្នុងហេមន្ដរដូវនិងគិម្ហរដូវ ជនពាល រមែងគិតខុសដូច្នេះ តែងមិនដឹងច្បាស់សេចក្ដីអន្ដរាយឡើយ។
សុត្តំ គាមំ មហោឃោវ, មច្ចុ អាទាយ គច្ឆតិ។
មច្ចុគឹសេចក្ដីស្លាប់ តែងនាំយកនរជន អ្នកស្រវឹងជ្រប់ ក្នុងកូននិងសត្វចិញ្ចឹម មានចិត្តជាប់ជំពាក់ ក្នុងអារម្មណ៍ផ្សេងៗនោះ ដូចជំនន់ទឹកធំ នាំយកអ្នកស្រុកកំពុងដេកលក់។
អន្តកេនាធិបន្នស្ស, នត្ថិ ញាតីសុ តាណតា។
កាលបុគ្គលត្រូវមច្ចុសង្កត់ហើយ កូនទាំងឡាយ មិនមានដើម្បីជាទីពឹង បិតាក៏មិនមាន ទាំងផៅពង្សក៏មិនមាន ដើម្បីជាទីពឹងឡើយ ។
និព្វានគមនំ មគ្គំ, ខិប្បមេវ វិសោធយេ។
សេចក្ដីទីពឹងក្នុងញាតិទាំងឡាយក៏មិនមាន បណ្ឌិតដឹងអំណាចប្រយោជន៍នេះហើយ គួរជាអ្នកសង្រួមក្នុងសីល គួរប្រញាប់ប្រញាល់ជម្រះផ្លូវជាទីកាន់ព្រះនិពា្វនអោយ បាន។
ចប់មគ្គវគ្គ។
No comments:
Post a Comment