២៣. នាគវគ្គ
អតិវាក្យន្ដិតិក្ខិស្សំ, ទុស្សីលោ ហិ ពហុជ្ជនោ។
តថាគតនឹងអត់ទ្រាំពាក្យល្មើស ដូចដំរីកាល់អត់ទ្រាំចំពោះព្រួញដែលរបូតចេញអំពីធ្នូ ក្នុងសង្រាមដូច្នេះ ព្រោះថា ជនទ្រុស្ដសីលមានច្រើននាក់។
ទន្តោ សេដ្ឋោ មនុស្សេសុ, យោតិវាក្យន្ដិតិក្ខតិ។
ពួកជនតែងនាំវាហនៈ ដែលទូន្មានហើយទៅកាន់ទីប្រជុំ ព្រះរាជាតែងសេ្ដចឡើយកាន់វាហនៈ ដែលទូន្មានហើយ បណ្ដាមនុស្សទាំងឡាយ មនុស្សណា អត់សង្កត់នឹងពាក្យល្មើសបាន មនុស្សនោះជាអ្នកមានខ្លូនទូន្មានហើយ ឈ្មោះថា បុគ្គលប្រសើរបំផុត។
កុញ្ជរាវ មហានាគា, អត្តទន្តោ តតោ វរំ។
ពួកសេះអស្សតរក្ដី សេះអាជានេយ្យក្ដី សេះសិន្ធពក្ដី ដំរីកុញ្ជរដ៏ប្រសើរក្ដី ដែលបុគ្គលប្រៀន ប្រដៅបានបទហើយ រាប់ថាជាសត្វប្រសើរ បុគ្គលដែលមានខ្លួនទូន្មានបានបទហើយ ប្រសើរ ជាងសត្វទាំងអស់នោះ។
យថាត្តនា សុទន្តេន, ទន្តោ ទន្តេន គច្ឆតិ។
បុគ្គលទូន្មានខ្លួនបានបទហើយ ទូន្មានខ្លួនល្អហើយ ឈ្មោះថាទូន្មានហើយ ទើបទៅកាន់ទិសដែលខ្លួនមិនធ្លាប់ទៅគឺព្រះនិព្វានបាន ពុំមែនដូចបុគ្គលទៅកាន់ទិស ដែលខ្លួនមិនធ្លាប់ទៅ ដោយសារយានទាំងឡាយនោះឡើយ។
ពទ្ធោ កពឡំ ន ភុញ្ជតិ, សុមរតិ នាគវនស្ស កុញ្ជរោ។
ដំរីឈ្មោះធនបាល ជាសត្វចុះប្រេង ក្លៀវក្លា នាយហត្ថាចារ្យឃាត់បានដោយលំបាក ហើយនាយហត្ថាចារ្យ ចងភ្ជាប់ មិនស៊ីស្មៅទេ ព្រោះរឰកដល់ព្រៃខ្ទឹង ដែលដំរីនោះធ្លាប់ទៅ។
មហាវរាហោវ និវាបបុដ្ឋោ, បុនប្បុនំ គព្ភមុបេតិ មន្ទោ។
កាលណា បុគ្គលអ្នកមានសេចក្ដីងោកងុយផង អ្នបរិភោគភោជនមានប្រមាណច្រើនផង អ្នកដេកលក់ផង អ្នកដេកបម្រះននៀលផង ដូចជ្រូកស្រុក ដែលបុគ្គលចិញ្ចឹមដោយសុករភត្ត កាលនោះបុគ្គលនោះ ជាមនុស្សខ្លៅ រមែងចូលទៅកាន់គត៌រឿយៗ។
តទជ្ជហំ និគ្គហេស្សាមិ យោនិសោ, ហត្ថិប្បភិន្នំ វិយ អំកុសគ្គហោ។
ក្នុងកាលមុនអំពីកាននេះ ចិត្តនេះបានត្រាច់ទៅកាន់ចារិក តាមអាការដែលខ្លួនប្រាថ្នា តាមអារម្មណ៍ដែលខ្លួនប្រាថ្នា តាមសេចក្ដីសប្បាយក្នុងថ្ងៃនេះ អញនឹងសង្កត់សង្កិនចិត្តនោះ ដោយឧបាយ ដូចហ្មដំរីកាន់កង្វេរសង្កត់សង្កិនដំរីចុះប្រេង ដូន្នោះដែរ។
ទុគ្គា ឧទ្ធរថត្តានំ, បង្កេ សន្នោវ កុញ្ជរោ។
អ្នកទាំងឡាយចូរត្រេតអរ ក្នុងសេចក្ដីមិនប្រមាទ ចូររក្សាចិត្តរបស់ខ្លួន ចូររើខ្លួនចេញចាកភក់ គឺកិលេស ដែលឆ្លងបានដោយកម្រ ដូចដំរីដែលជាប់នៅក្នុងភក់ រើខ្លួនអោយរួចបាន។
អភិភុយ្យ សព្ពានិ បរិស្សយានិ, ចរេយ្យ តេនត្តមនោ សតីមា។
បើបុគ្គលបានសំឡាញ់ ដែលមានប្រាជ្ញាជាគ្រឿងរក្សាខ្លួន មានប្រាជ្ញាចងចាំ មានគុណធម៌ជាគ្រឿងនៅញ៉ាំប្រយោជន៍អោយសម្រេច ជាអ្នកត្រាច់ទៅជាមួយ គួរជាអ្នកមានចិត្តត្រេតអរ មានស្មារតី គ្របសង្កត់សេចក្ដីអន្ដរាយទាំងពួង ហើយត្រាច់ទៅជាមួយនឹងសំឡាញនោះឯង។
រាជាវ រដ្ឋំ វិជិតំ បហាយ, ឯកោ ចរេ មាតង្គរញ្ញេវ នាគោ។
បើស្វែងរកមិនបានសំឡាញ់ ដែលមានប្រាជ្ញាជាគ្រឿងរក្សាខ្លួន មានប្រាជ្ញាចងចាំ មានគុណធម៌ជាគ្រឿងញ៉ាំងប្រយោជន៍អោយសម្រេច ជាអ្នកត្រាច់ទៅជាមួយទេ គួរត្រេតទៅតែឯកឯងវិញ ដូចព្រះរាជាលះបង់រដ្ឋដែលទ្រង់ឈ្នះហើយ ស្ដេចទៅតែឯកអង្គ ពុំ នោះសោត ដូចដំរីឈ្មោះមាតង្គៈ ដែលលះហ្វូងត្រាច់ទៅជាឯកឯងក្នុងព្រៃ ដូច្នោះដែរ។
ឯកោ ចរេ ន ច បាបានិ កយិរា, អប្បោស្សុក្កោ មាតង្គរញ្ញេវ នាគោ។
ការត្រាច់ទៅរបស់បុគ្គលឯកឯង ជាគុណជាតប្រសើរបំផុត ព្រោះថាសហាយតាគុណ រមែង មិនមាន ក្នុងជនពាលឡើយ បុគ្គលនោះគប្បីជាអ្នកមិនសេចក្ដីខ្វល់ខ្វាយ ត្រាច់ទៅតែម្នាក់ឯងផង មិនគប្បីធ្វើអំពើបាបទាំងឡាយផង ដូចដំរីឈ្មោះមាតង្គៈ ជាសត្វមិនមានសេចក្ដីខ្វល់ខ្វាយ លះបង់ហ្វូង ត្រាច់ទៅតែឯងក្នុងព្រៃ ដូច្នោះដែរ។
បុញ្ញំ សុខំ ជីវិតសង្ខយម្ហិ, សព្វស្ស ទុក្ខស្ស សុខំ បហានំ។
កាលបើសេចក្ដីត្រូវការ កើតឡើយហើយ សំឡាញ់ទាំងឡាយនាំសេចក្ដីសុខមកអោយ សេចក្ដីត្រេតអរដោយបច្ច័យ តាមមានតាមបាន ជាហេតុនាំសេចក្ដីសុខមកអោយ បុណ្យនាំ សេចក្ដីសុខមកអោយ ក្នុងកាលទៀបក្ស័យជីវិត ការលះបង់ទុក្ខទាំងអស់បាន ជាហេតុនាំសេចក្ដីសុខមកអោយ។
សុខា សាមញ្ញតា លោកេ, អថោ ព្រហ្មញ្ញតា សុខា។
សេចក្ដីប្រត្រិបត្តិលល្អក្នុងមាតា នាំសេចក្ដីសុខមកអោយក្នុងលោក មួយទៀតសេចក្ដីប្រតិបត្តិល្អក្នុងបិតា នាំសេចក្ដីសុខមកអោយ សេចក្ដីប្រតិបត្តិកល្អក្នុងព្រាហ្មណ៍ នាំសេចក្ដីសុខមកអោយ។
សុខោ បញ្ញាយ បដិលាភោ, បាបានំ អករណំ សុខំ។
សីលនាំសេចក្ដីសុខមកអោយដរាបដល់ចាស់ សទ្ធាដែលបុគ្គលតម្កល់ស៊ប់ហើយ នាំសេចក្ដី សុខមកអោយ ការបានប្រាជ្ញា នាំសេចក្ដីសុខមកអោយ ការមិនធ្វើបាបទាំងឡាយ នាំសេចក្ដីសុខមកអោយ។
ចប់នាគវគ្គ។
No comments:
Post a Comment