៦. បណ្ឌិតវគ្គ
និគ្គយ្ហវាទិំ មេធាវិំ, តាទិសំ បណ្ឌិតំ ភជេ;
តាទិសំ ភជមានស្ស, សេយ្យោ ហោតិ ន បាបិយោ។
បុគ្គលគួរឃើញនូវអ្នកប្រាជ្ញណា ដែលជាអ្នកពោលសង្កត់សង្កិន ចង្អុលប្រាប់ទោសថាដូចជាបុគ្គលអ្នកប្រាប់កំណប់ទ្រព្យឲ្យដូច្នេះ គួរគប់អ្នកប្រាជ្ញបែបនោះ(ព្រោះថា) កាលបុគ្គលគប់អ្នកប្រាជ្ញបែបនោះហើយ រមែងមានសេចក្ដីគាប់ប្រសើរ ឥតមានទោសដ៏លាមកឡើយ។
៧៧. ឱវទេយ្យានុសាសេយ្យ, អសព្ភា ច និវារយេ;
សតំ ហិ សោ បិយោ ហោតិ, អសតំ ហោតិ អប្បិយោ។
បណ្ឌិតគួរទូន្មានប្រៀនប្រដៅ គួរហាមឃាត់នូវជនទាំងឡាយចាកអំពើអសប្បុរស បណ្ឌិតនោះ រមែងជាទីស្រឡាញ់របស់សប្បុរសតែម្យ៉ាង មិនជាទីស្រឡាញ់នៃអសប្បុរសឡើយ។
៧៨. ន ភជេ បាបកេ មិត្តេ, ន ភជេ បុរិសាធមេ;
ភជេថ មិត្តេ កល្យាណេ, ភជេថ បុរិសុត្តមេ។
បុគ្គលមិនគួរគប់មិត្តអាក្រក់ មិនគួរគប់បុរសថោកទាប គួរគប់តែមិត្តដែលល្អ គួរគប់តែបុរសជាន់ខ្ពស់។
អរិយប្បវេទិតេ ធម្មេ, សទា រមតិ បណ្ឌិតោ។
បណ្ឌិតដែលមានសេចក្ដីឆ្អែកក្នុងធម៌ មានសេចក្ដីជ្រះថ្លាហើយ រមែងដេកជាសុខ រមែងត្រេកអរ ក្នុងធម៌ដែលព្រះអរិយៈ ប្រកាសទុកហើយគ្រប់ពេល។
ទារុំ នមយន្តិ តច្ឆកា, អត្តានំ ទមយន្តិ បណ្ឌិតា។
ធម្មតាអ្នកបង្ហូរទឹក តែងបង្ហូរទឹកទៅ អ្នកធ្វើព្រួយ តែងពត់ព្រួញ(ឲ្យត្រង់)អ្នកចាំងឈើ តែងចាំងឈើ ឯបណ្ឌិតទាំងឡាយ តែងទូន្មានខ្លួន(ដូច្នោះដែរ)។
៨១. សេលោ យថា ឯកឃនោ , វាតេន ន សមីរតិ;
ឯវំ និន្ទាបសំសាសុ, ន សមិញ្ជន្តិ បណ្ឌិតា។
ភ្នំថ្មតាន់ មិនរំភើបព្រោះខ្យល់ ដូចម្ដេចមិញ បណ្ឌិតទាំងឡាយក៏មិនរំភើប ព្រោះពាក្យតិះដៀល នឹងពាក្យសរសើរ ដូច្នោះឯង។
៨២. យថាបិ រហទោ គម្ភីរោ, វិប្បសន្នោ អនាវិលោ;
ឯវំ ធម្មានិ សុត្វាន, វិប្បសីទន្តិ បណ្ឌិតា។
អង្លង់ទឹកដែលជ្រៅ រមែងថ្លាមិនល្អក់យ៉ាងណា បណ្ឌិតទាំងឡាយ បើបានស្ដាប់ធម៌ទេសនាហើយ រមែងជ្រះថ្លាស៊ប់សួន យ៉ាងនោះ។
សុខេន ផុដ្ឋា អថ វា ទុខេន, ន ឧច្ចាវចំ បណ្ឌិតា ទស្សយន្តិ។
ពួកសប្បុរសតែងលះ(ឆន្ទរាគ) ក្នុងធម៌ទាំងពួង ពួកលោកអ្នកស្ងប់រមែងមិនរអែរអូវ ព្រោះសេចក្ដីប្រាថ្នាក្នុងកាម ពួកបណ្ឌិតបើសេចក្ដីសុខឬទុក្ខពាល់ត្រូវហើយ រមែងមិនសំដែងអាការឡើងចុះឡើយ។
ន ឥច្ឆេយ្យ អធម្មេន សមិទ្ធិមត្តនោ, ស សីលវា បញ្ញវា ធម្មិកោ សិយា។
បណ្ឌិតមិនគួរធ្វើអាក្រក់ព្រោះហេតុនៃខ្លួន មិនគួរធ្វើអាក្រក់ព្រោះហេតុនៃអ្នកដទៃ មិនគួរប្រាថ្នាកួន មិនគួរប្រាថ្នាទ្រព្យ មិនគួរប្រាថ្នារដ្ឋ មិនគួរប្រាថ្នាសិទ្ធិដើម្បីខ្លួន ដោយហេតុមិនមែនជាធម៌ឡើយ លោកគួរជាអ្នកមានសីល មានប្រាជ្ញាប្រកប ដោយធម៌។
៨៥. អប្បកា តេ មនុស្សេសុ, យេ ជនា បារគាមិនោ;
អថាយំ ឥតរា បជា, តីរមេវានុធាវតិ។
បណ្ដាមនុស្សទាំងឡាយ ពួកជនណា ដែលឆ្លងដល់ត្រើយគឺព្រះនិព្វាន ពួកជននោះ មានប្រមាណតិច ចំណែកពួកសត្វក្រៅនេះរមែងស្ទុះទៅកាន់ត្រើយ(គឺសក្កាយទិដ្ឋិ)
តេ ជនា បារមេស្សន្តិ, មច្ចុធេយ្យំ សុទុត្តរំ។
ជនទាំងឡាយណា ប្រពឹត្តតាមធម៌ក្នុងធម៌ ដែលព្រះតថាគតទ្រង់សំដែងទុកហើយដោយប្រពៃ ជនទាំងនោះនឹងឆ្លងនូវលំនៅនៃមច្ចុដែលមិនងាយឆ្លងបាន ហើយដល់នូវព្រះនិព្វាន។
ឱកា អនោកមាគម្ម, វិវេកេ យត្ថ ទូរមំ។
បណ្ឌិតគួរលះបង់ធម៌ខ្មៅចេញ ញ៉ាំងធម៌សឲ្យចំរើន(ដោយវិធី)ចេញចាកអាល័យគឺកាមគុណ ហើយឈមទៅរកព្រះនិព្វាន ជាធម្មជាតិមិនមានអាល័យ។
៨៨. តត្រាភិរតិមិច្ឆេយ្យ, ហិត្វា កាមេ អកិញ្ចនោ;
បរិយោទបេយ្យ អត្តានំ, ចិត្តក្លេសេហិ បណ្ឌិតោ។
បណ្ឌិតគប្បីលះបង់កាមទាំងឡាយចេញ ជាអ្នកមិនមានកង្វល់ ប្រាថ្នានូវសេចក្ដីត្រេកអរ ក្នុងវិវេកដែលពួកសត្វត្រេកអរបានដោយក្រនោះ បណ្ឌិតគួរញ៉ាំងខ្លួនឲ្យផូរផង់ចាកគ្រឿងសៅហ្មងចិត្ត។
អាទានបដិនិស្សគ្គេ, អនុបាទាយ យេ រតា;
ខីណាសវា ជុតិមន្តោ, តេ លោកេ បរិនិព្វុតា។
ចិត្តដែលបណ្ឌិតទាំងឡាយណា បានអប់រំល្អហើយក្នុងអង្គនៃធម៌ ជាគ្រឿងត្រាស់ដឹងទាំងឡាយ ឬ បណ្ឌិតទាំងឡាយណាមិនប្រកាន់មាំ ត្រេកអរតែក្នុងការលះនូវ សេចក្ដីប្រកាន់មាំ បណ្ឌិតទាំងឡាយនោះ ៗ រមែងជាអ្នកអស់អាសវៈ មានសេចក្ដីរុងរឿង បរិនិព្វានក្នុងលោក។
No comments:
Post a Comment