៧. អរហន្តវគ្គ
សព្វគន្ថប្បហីនស្ស, បរិឡាហោ ន វិជ្ជតិ។
សេចក្ដីក្ដៅក្រហាយ រមែងមិនមានដល់លោកអ្នកមានផ្លូវឆ្ងាយដើរដល់ហើយ
មិនមានសេចក្ដីសោក រួចស្រឡះចាកធម៌ទាំងពួងមានកិលេសជាគ្រឿងចាក់ស្រះទាំងពួងលះបង់ហើយ។
ហំសាវ បល្លលំ ហិត្វា, ឱកមោកំ ជហន្តិ តេ។
ព្រះខីណាស្រពទាំងឡាយមានស្មារតី រមែងខ្វលខ្វាយ រមែងត្រេកអរក្នុងទីនៅអាស្រ័យ លោកលះបង់ចោលស្រឡះនូវអាល័យទាំងអស់ ដូចហង្សលះបង់ភក់ហើរទៅ ដូច្នោះ។
សុញ្ញតោ អនិមិត្តោ ច, វិមោក្ខោ យេស គោចរោ;
អាកាសេ វ សកុន្តានំ, គតិ តេសំ ទុរន្នយា។
ពួកជនណា មិនមានសេចក្ដីសន្សំ ពួកជនណា កំណត់ដឹងភោជនហើយ ជនណាមានសុញ្ញតវិមោក្ខ អនិមិត្តវិមោក្ខនិងអប្បណិហិតវិមោក្ខជាគោចរ គតិគឺដំណើររបស់ពួកជននោះ ៗ គេកម្រដឹងបាន ដូចដំណើរនៃពួកសត្វស្លាបឰដ៏អាកាស ដូច្នោះ។
សុញ្ញតោ អនិមិត្តោ ច, វិមោក្ខោ យស្ស គោចរោ;
អាកាសេ វ សកុន្តានំ, បទំ តស្ស ទុរន្នយំ។
ជនណាអស់អាសវៈហើយ ទាំងមិនអាស្រ័យ(តណ្ហានិងទិដ្ឋិ)ក្នុងអាហារ ជនណាមានសុញ្ញតវិមោក្ខ អនិមិត្តវិមោក្ខនិងអប្បណិហិតវិមោក្ខជាគោចរ ដំណើររបស់ជននោះ គេកម្រដឹងបាន ដូចដំណើរនៃពួកសត្វស្លាបឰដ៏អាកាស ដូច្នោះ។
៩៤. យស្សិន្ទ្រិយានិ សមថង្គតានិ, អស្សា យថា សារថិនា សុទន្តា;
បហីនមានស្ស អនាសវស្ស, ទេវាបិ តស្ស បិហយន្តិ តាទិនោ។
ឥន្រ្ទិយទាំងឡាយរបស់អ្នកណា ដល់នូវការស្ងប់រម្ងាប់ ដូចសេះដែលនាយសារថីហ្វឹកហ្វឺនរាបហើយ សូម្បីទេវតានិងមនុស្សទាំងឡាយក៏ស្រឡាញ់អ្នកនោះឯងដែលមានមានៈលះបង់ហើយ មិនមានអាសវៈ ជាបុគ្គលមានចិត្តនឹងធឹងមិនញាប់ញ័រ។
៩៥. បថវិសមោ នោ វិរុជ្ឈតិ, ឥន្ទខិលុបមោ តាទិ សុព្វតោ;
រហទោវ អបេតកទ្ទមោ, សំសារា ន ភវន្តិ តាទិនោ។
ភិក្ខុមានចិត្តដូចផែនដី មិនក្រោធ មានវត្តល្អ មានចិត្តនឹងធឹងដូចសសរគោល មានចិត្តថ្លាដូចអង្លង់ប្រាសចាកភក់ សង្សារទាំងឡាយរបស់ភិក្ខុបែបនោះ រមែងមិនមាន។
សម្មទញ្ញា វិមុត្តស្ស, ឧបសន្តស្ស តាទិនោ។
ចិត្តស្ងប់ វាចាស្ងប់និងកាយកម្មស្ងប់ រមែងមានដល់លោកដែលដឹងដោយប្រពៃផុតស្រឡះ(ចាករាគាទិក្កិលេស)ជាអ្នកស្ងប់រង្ងាប់ ដូច្នោះ។
៩៧. អស្សទ្ធោ អកតញ្ញូ ច, សន្ធិច្ឆេទោ ច យោ នរោ;
ហតាវកាសោ វន្តាសោ, ស វេ ឧត្តមបោរិសោ។
នរជនណាមិនជឿអ្នកដទៃផង ស្គាល់ព្រះនិព្វានផង កាត់នូវគ្រឿងតគឺវដ្ដៈផង មានឱកាសកំចាត់បង់ហើយផង មានសេចក្ដីប្រាថ្នាខ្ជាក់ចោលហើយផង នរជននោះជាឧត្តមបុរស។
៩៨. គាមេ វា យទិ វារញ្ញេ, និន្នេ វា យទិ វា ថលេ;
យត្ថ អរហន្តោ វិហរន្តិ, តំ ភូមិរាមណេយ្យកំ។
ព្រះអរហន្ដទាំងឡាយ នៅក្នុងទីណា ទោះជាស្រុកក្ដី ព្រៃក្ដី ទីទាបក្ដី ទីទួលក្ដី ទីនោះឯង ជាភូមិ គួរត្រេកអរ។
វីតរាគា រមេស្សន្តិ, ន តេ កាមគវេសិនោ។
ជន(អ្នកស្វែងរកកាម)រមែងមិនត្រេកអរ ក្នុងព្រៃដែលគួររីករាយទេ ព្រះខីណាស្រពដែលមានរាគៈទៅប្រាសហើយ ទើបត្រេកអរក្នុងព្រៃនោះ ព្រោះលោកជាអ្នកមិនស្វែងរកកាម។
No comments:
Post a Comment