៣. ចិត្តវគ្គ
ឧជុំ ករោតិ មេធាវី, ឧសុការោវ តេជនំ។
អ្នកប្រាជ្ញ តែងធ្វើចិត្តដែលញាប់ញ័រ ឃ្លេងឃ្លោង រក្សាបានដោយកម្រ ហាមឃាត់បានដោយលំបាក ឲ្យជាចិត្តត្រង់បានដូចអ្នកធ្វើព្រួញ ពត់ព្រួញឲ្យត្រង់។
បរិផន្ទតិទំ ចិត្តំ, មារធេយ្យំ បហាតវេ។
ចិត្តនេះដែលបុគ្គលលើកឡើងចាកអាល័យគឺកាមគុណ៥បោះទៅក្នុងវិបស្សនាកម្មដ្ឋាន ដើម្បីលះបង់នូវវដ្ដៈជាទីនៅនៃមារ រមែងញាប់ញ័រ ដូចត្រីដែលគេលើកឡើងចាកទីនៅគឺទឹក បោះទីលើគោក ដូច្នោះឯង។
ចិត្តស្ស ទមថោ សាធុ, ចិត្តំ ទន្តំ សុខាវហំ។
ការទូន្មានចិត្ត ដែលសង្កត់សង្កិនបានដោយលំបាក ជាធម្មជាតិរហ័យ មានប្រក្រតីធ្លាក់ចុះទៅតាមសេចក្ដីប្រាថ្នាក្នុងអារម្មណ៍ណាមួយ រមែងជាគុណញ៉ាំងប្រយោជន៍ឲ្យសម្រេច(ព្រោះថា)ចិត្តដែលហ្វឹកហ្វឺនបានហើយ រមែងនាំមកនូវសេចក្ដីសុខ។
ចិត្តំ រក្ខេថ មេធាវី, ចិត្តំ គុត្តំ សុខាវហំ។
អ្នកមានប្រាជ្ញាគួររក្សាចិត្តដែលឃើញដោយកម្រក្រៃពេក ដែលល្អិតពេកណាស់ មានប្រក្រតីធ្លាប់ចុះទៅតាមសេចក្ដីប្រាជ្នា ក្នុងអារម្មណ៍ណាមួយ(ព្រោះថា)ចិត្តដែលគេរក្សាបានហើយ រមែងនាំមកនូវសេចក្ដីសុខ។
អ្នកទាំងឡាយណា នឹងសង្រួមចិត្តដែលទៅឆ្ងាយ ជាចិត្តត្រាច់ទៅតែឯង មិនមានសរីរៈ មានគូហាគឺមហាភូតរូប ៤ ជាទីអាស្រ័យនៅ អ្នកទាំងនោះឯង រមែងរួចចាក ចំណងនៃមារ។
បរិប្លវបសាទស្ស, បញ្ញា ន បរិបូរតិ។
ប្រាជា្ញរមែងមិនបរិបូណ៌ដល់បុគ្គលដែលមានចិត្តមិនខ្ជាប់ខ្ជួន មិនដឹងច្បាស់នូវព្រះសទ្ធម្ម មានសេចក្ដីជ្រះថ្លាអណ្ដែតទៅហើយ។
បុញ្ញបាបប្បហីនស្ស, នត្ថិ ជាគរតោ ភយំ។
ភ័យរមែងមិនមានដល់បុគ្គលអ្នកមានចិត្តមិនទទឹកដោយរាគៈ មានចិត្តដែលទោសខ្ទាំងខ្ទប់មិនបាន មានបុណ្យនឹងបាបលះចោលហើយភ្ញាក់រឮកជានិច្ច។
យោធេថ មារំ បញ្ញាវុធេន, ជិតញ្ច រក្ខេ អនិវេសនោ សិយា។
បុគ្គលគប្បីដឹងច្បាស់នូវកាយនេះថា ដូចជាឆ្នាំង គប្បីបិទនូវចិត្តនេះឲ្យដូចជាបិទទ្វារនគរ គប្បីច្បាំងនូវមារដោយអាវុធ គឺបញ្ញា គប្បីរក្សាទុកនូវធម៌ ដែលខ្លួនឈ្លះហើយ មិនគប្បីជាអ្នកដំអក់នៅ(ក្នុងធម៌)ឡើយ។
ឆុទ្ធោ អបេតវិញ្ញាណោ, និរត្ថំវ កលិង្គរំ។
ឱហ្ន៎ មិនយូរប៉ុន្មានទេតើ កាយនេះ មានវិញ្ញាណទៅប្រាស គេយកទៅចោលផុតហើយ មុខជានឹងដេកស្ដូកស្ដឹងលើផែនដី ដូចជាអង្កត់ឱស រកប្រយោជន៍គ្មាន។
មិច្ឆាបណិហិតំ ចិត្តំ, បាបិយោ នំ តតោ ករេ។
ចោរក្រឡេកឃើញចោរផងគ្នា ឬក៏បុគ្គលមានពៀរក្រឡេកឃើញបុគ្គលមានពៀរផងគ្នា គប្បីធ្វើនូវសេចក្ដីវិនាសណាមួយដល់គ្នា ចិត្តដែលបុគ្គលតាំងទុកខុសហើយ រមែងធ្វើបុគ្គលនោះឲ្យអាក្រក់ក្រៃលែង ជាងសេចក្ដីវិនាសនោះទៅទៀត។
សម្មាបណិហិតំ ចិត្តំ, សេយ្យសោ នំ តតោ ករេ។
មាតាបិតា មិនគប្បីធ្វើហេតុនោះបាន ឬជនទាំងឡាយដទៃជាញាតិមិនគប្បីធ្វើនូវ ហេតុនោះបាន ចំណែកខាងចិត្ត ដែលបុគ្គលតាំងទុកត្រូវហើយ រមែងធ្វើបុគ្គលនោះ ឲ្យប្រសើរជាងហេតុនោះបាន។
ចប់ចិត្តវគ្គ
No comments:
Post a Comment