៥. ពាលវគ្គ
ទីឃោ ពាលានំ សំសារោ, សទ្ធម្មំ អវិជានតំ។
រាត្រីវែងចំពោះតែអ្នកភ្ញាក់រឮក(អ្នកដែលមិនលក់)យោជន៍វែងចំពោះតែអ្នកនឿយហត់សង្សារវដ្ដវែងចំពោះតែបុគ្គលពាលមិនដឹងច្បាស់នូវព្រះសទ្ធម្ម។
៦១. ចរញ្ចេ នាធិគច្ឆេយ្យ, សេយ្យំ សទិសមត្តនោ;
ឯកចរិយំ ទឡ្ហំ កយិរា, នត្ថិ ពាលេ សហាយតា។
បុគ្គលកាលស្វះស្វែងរកកល្យាណមិត្ត បើមិនបានមិត្តដ៏ប្រសើរជាងខ្លួនឬមិត្តដែលស្មើនឹងខ្លួនទេ គប្បីប្រព្រឹត្តនៅតែម្នាក់ឯងឲ្យខ្ជាប់ខ្ជួនវិញ ព្រោះថាសហា យតាគុណមិនមានក្នុងបុគ្គលពាលឡើយ។
៦២. បុត្តា មត្ថិ ធនមត្ថិ ,ឥតិ ពាលោ វិហញ្ញតិ;
អត្តា ហិ អត្តនោ នត្ថិ, កុតោ បុត្តា កុតោ ធនំ។
ជនពាលតែងព្រួយលំបាកដោយសេចក្ដីសំគាល់ថា កូនទាំងឡាយរបស់អញមាន ទ្រព្យរបស់អញមាន តាមដែលពិតសូម្បីខ្លួនរបស់ខ្លួនក៏មិនមាន ចំណង់បើកូនទាំងឡាយនឹងរាប់ថាមានអំពីណាបាន ទ្រព្យនឹងរាប់ថាមានអំពីណាបាន។
៦៣. យោ ពាលោ មញ្ញតិ ពាល្យំ, បណ្ឌិតោ វាបិ តេន សោ;
ពាលោ ច បណ្ឌិតមានី, ស វេ ‘‘ពាលោ’’តិ វុច្ចតិ។
អ្នកណាជាមនុស្សពាល ហើយដឹងនូវភាពនៃខ្លួនថាជាពាល អ្នកនោះនឹងទៅជាបណ្ឌិតបានខ្លះ ដោយហេតុដែលដឹងខ្លួនថាជាពាលនោះ ម្យ៉ាងទៀត អ្នកណាជាមនុស្សពាល មានសេចក្ដីប្រកាន់ថាខ្លួនជាបណ្ឌិត អ្នកនោះឈ្មោះថាជាមនុស្សពាល ដោយពិត។
៦៤. យាវជីវម្បិ ចេ ពាលោ, បណ្ឌិតំ បយិរុបាសតិ;
ន សោ ធម្មំ វិជានាតិ, ទព្វី សូបរសំ យថា។
មនុស្សពាល បើចូលទៅអង្គុយជិតអ្នកប្រាជ្ញ សូម្បីអស់មួយជីវិតក៏ឥតមានដឹងរសធម៌អ្វីឲ្យច្បាស់លាស់ឡើយ ដូចវែកដែលមិនដឹងរសសម្ល។
ខិប្បំ ធម្មំ វិជានាតិ, ជិវ្ហា សូបរសំ យថា។
វិញ្ញូជនបើចូលទៅអង្គុយជិតអ្នកប្រាជ្ញ សូម្បីតែមួយរំពេច រមែងយល់រសធម៌ ដោយឆាប់រហ័ស ដូចអណ្ដាចដឹងនូវរសសម្ល។
៦៦. ចរន្តិ ពាលា ទុម្មេធា, អមិត្តេនេវ អត្តនា;
ករោន្តា បាបកំ កម្មំ, យំ ហោតិ កដុកប្ផលំ។
ពួកជនពាលមិនមានប្រាជ្ញា មានខ្លូនដូចជាសត្រូវ តែងធ្វើកម្មលាមកដែលជាអំពើមានផលក្ដៅក្រហាយ។
យស្ស អស្សុមុខោ រោទំ, វិបាកំ បដិសេវតិ។
បុគ្គលធ្វើកម្មណាហើយ រមែងក្ដៅក្រហាយ ឬមានមុខប្រឡាក់ដោយទឹកភ្នែក ស្រែកយំ ទទួលផលនៃកម្មណា កម្មដែលគេធ្វើហើយនោះ ឈ្មោះថាជាកម្មមិនល្អឡើយ។
យស្ស បតីតោ សុមនោ, វិបាកំ បដិសេវតិ។
បុគ្គលធ្វើកម្មណាហើយ រមែងមិនក្ដៅក្រហាយ ឬដល់នូវសេចក្ដីពេញចិត្តមានចិត្តល្អ ទទូលផលនៃកម្មណា កម្មដែលគេធ្វើហើយនោះឯង ឈ្មោះថាជាកម្មល្អ។
យទា ច បច្ចតិ បាបំ, ពាលោ ទុក្ខំ និគច្ឆតិ។
បាបមិនទាន់ឲ្យផលត្រឹមណា ជនពាល តែងសំគាល់នូវបាបនោះថាដូចទឹកឃ្មុំ លុះតែកាលណាបាបឲ្យផល ជនពាលទើបប្រទះនូវសេចក្ដីទុក្ខ ក្នុងកាលនោះ។
ន សោ សង្ខាតធម្មានំ, កលំ អគ្ឃតិ សោឡសិំ។
ជនពាលទុកជាបរិភោគភោជនដោយចុងស្បូវរាល់ ៗ ខែ ជនពាលនោះក៏មិនដល់មួយចំណិតនៃចំណែកទី ១៦ ៗ លើករបស់បុគ្គលទាំងឡាយ ដែលមានធម៌បានដឹង ឬបានពិចារណាហើយឡើយ។
៧១. ន ហិ បាបំ កតំ កម្មំ, សជ្ជុ ខីរំវ មុច្ចតិ;
ឌហន្តំ ពាលមន្វេតិ, ភស្មាឆន្នោវ បាវកោ។
កម្មលាមកដែលជនពាលធ្វើហើយ មិនទាន់ឲ្យផលនោះក៏មាន ដូចទឹកដោះស្រស់ ដែលមិនទាន់ប្រែក្លាយដូច្នោះ បាបកម្មនោះតាមដុតបុគ្គលពាល ដូចរងើកភ្លើងដែលបិទបាំងទុកដោយផេះដូច្នោះ។
៧២. យាវទេវ អនត្ថាយ, ញត្តំ ពាលស្ស ជាយតិ;
ហន្តិ ពាលស្ស សុក្កំសំ, មុទ្ធំ អស្ស វិបាតយំ។
ការចេះដឹង កើតឡើងដល់បុគ្គលពាល គ្រាន់តែដើម្បីសេចក្ដីវិនាសប៉ុណ្ណោះ រមែងញ៉ាំងបញ្ញាឲ្យធ្លាក់ចុះ បំផ្លេចបំផ្លាញចំណែកធម៌សគឺកុសលរបស់បុគ្គលពាលនោះ។
អាវាសេស ច ឥស្សរិយំ, បូជា បរកុលេសុ ច។
ភិក្ខុពាល រមែងប្រាថ្នានូវសេចក្ដីសរសើរ ដែលមិនមានក្នុងខ្លួនផងនូវការធ្វើក្នុងខាងមុខគឺជាប្រមុក្នុងពួកភិក្ខុផង នូវភាពជាឥស្សរៈ ក្នុងអាវាសទាំងឡាយផង នូវការបូជាទាំងឡាយ ក្នុងត្រកូលនៃជនទាំងឡាយដទៃផង។
មមេវាតិវសា អស្សុ, កិច្ចាកិច្ចេសុ កិស្មិចិ;
ឥតិ ពាលស្ស សង្កប្បោ, ឥច្ឆា មានោ ច វឌ្ឍតិ។
ភិក្ខុពាល តែងមានសេចក្ដីត្រិះរិះថា គ្រហស្ថនឹងបព្វជិត ទាំង ២ ពួក ចូរសំគាល់នូវកិច្ចដែលមនុស្សដទៃធ្វើហើយថាជាកិច្ចរបស់អញវិញ អំណាចដ៏ក្រៃលែងរបស់អញ ចូរមានក្នុងកិច្ចតូច ធំ ណា ៗ មួយ ឬស្យា នឹងមានះរមែងចំរើន។
៧៥. អញ្ញា ហិ លាភូបនិសា, អញ្ញា និព្ពានគាមិនី;
ឯវមេតំ អភិញ្ញាយ, ភិក្ខុ ពុទ្ធស្ស សាវកោ;
សក្ការំ នាភិនន្ទេយ្យ, វិវេកមនុព្រូហយេ។
បដិបទា អាស្រ័យនូវលាភផ្សេង បដិបទាជាដំណើរទៅកាន់ព្រះនិព្វានផ្សេង ភិក្ខុជាសាវ័ករបស់ព្រះពុទ្ធ ដឹងច្បាស់នូវហេតុនុះយ៉ាងនេះហើយ មិនគួរត្រេកអរ ចំពោះសក្ការៈឡើយ គប្បីញ៉ាំងវិវេកឲ្យបំរើដោយលំដាប់។
No comments:
Post a Comment